Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL


Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

ក្រុម​តោ​ខៀវ​ Chelsea បាន​រក្សា​កំណត់ត្រា​មិន​ចាញ់​បន្ត​ទៀត ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី Guus Hiddink ​បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ០-០ ទល់​នឹង​ Watford ​យប់​មិញ ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Diego Costa ​បាន​ក្លាយ​ជា​​ខ្សែ​ប្រយុទ្ធ ដែល​ទទួល​បាន​កាត​លឿង​ច្រើន​ជាង​គេ​បង្អស់ (១៥​កាត) ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​​នៅ​ Premier League បើ​គិត​តាំង​ពី​ផ្ទេរ​ទៅ​ Chelsea កាល​ឆ្នាំ​២០១៤។

 

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

 

Watford ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​​ល្អ​ខ្លាំង​ដែរ ពោល​គឺ​​ស៊ុត​​បាន​១២​ជើង​​ស្មើ​គ្នា​នឹង​ Chelsea ប៉ុន្តែ​មាន​បាល់​គ្រប់គ្រង​៤៥%។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ​ ​Costa ​បាន​​ខឹង​​នឹង​អាជ្ញាកណ្ដាល​ Mike Dean ​យ៉ាង​ខ្លាំង ​និង​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ​ Sebastian Prodl ​និង​ Juan Carlos Paredes ​ផង​ដែរ មុន​ពេល​ត្រូវ​ពិន័យ​កាត​លឿង​​ទាំង​២​នាក់។

 

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

 

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

Chelsea ​ស្មើ​ Watford ​​ឯ​ Costa ​​ជាប់​​កំណត់ត្រា​កាត​លឿង​ច្រើន​ជាង​គេ​នៅ​ EPL

 

​​លទ្ធផល​នេះ​ មាន​ន័យ​ថា​អ្នកចាត់ការ​ Hiddink ដែល​ឡើង​ជំនួស​​ Jose Mourinho ​ដឹក​នាំ​៩​ប្រកួត​គ្រប់​ពាន​រង្វាន់​ទាំង​អស់ មិន​ទាន់​ចាញ់​នៅ​ឡើយ​ទេ​រដូវ​កាល​នេះ។

 

ដោយ​ឡែក​ ​ការ​ប្រកួត​១​គូ​ទៀត​យប់​មិញ​ដែរ​ Everton បាន​បំបាក់​ Newcastle United ​៣-០ រក​គ្រាប់​បាល់​ដោយ​​ Aaron Lennon ​នាទី​២៣ និង​ Ross Barkley ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​២​គ្រាប់​ នៅ​នាទី​៨៨ និង​៩០៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc