បែ មករា ៖ បឹង​កេត​ត្រូវ​ការ​កីឡាករ​បរទេស​ម្នាក់​ទៀត​ប៉ុណ្ណោះ​​សម្រាប់​រដូវ​កាល​ថ្មី

បែ មករា ៖ បឹង​កេត​ត្រូវ​ការ​កីឡាករ​បរទេស​ម្នាក់​ទៀត​ប៉ុណ្ណោះ​​សម្រាប់​រដូវ​កាល​ថ្មី

​លោក បែ មករា ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​​កេត​អង្គរ​​បាន​អះអាង​ថា​​ លោក​កំពុង​ត្រៀម​នាំ​ចូល​កីឡាករ​​បរទេស​​​ថ្មី​​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ ​មក​ពី​លីគ​កំពូល​របស់​ថៃ ​​ដើម្បី​​មក​​ពង្រឹង​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​​​លីគ​កំពូល​កម្ពុជា​​​ ដែល​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

បែ មករា ៖ បឹង​កេត​ត្រូវ​ការ​កីឡាករ​បរទេស​ម្នាក់​ទៀត​ប៉ុណ្ណោះ​​សម្រាប់​រដូវ​កាល​ថ្មីបែ មករា ៖ បឹង​កេត​ត្រូវ​ការ​កីឡាករ​បរទេស​ម្នាក់​ទៀត​ប៉ុណ្ណោះ​​សម្រាប់​រដូវ​កាល​ថ្មី

លោក បែ មករា (មើល​មុខ​ចំ)

 

​លោក បែ មករា បាន​ឲ្យ​ដឹង​ថា ​កីឡាករ​បរទេស​លោក​ត្រូវ​ការ​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ​ ដើម្បី​យក​មក​បំពេញ​ចន្លោះ​ប្រហោង​ ដែល​នៅ​សល់​​នេះ​បើ​តាម​ការ​សម្លឹង​មើល​​របស់​លោក។ មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា កីឡាករ​នោះ​ឈ្មោះ​អី​ ​​និង​​ធ្លាប់​លេង​នៅ​ក្លឹប​ណា​ឡើយ ​ពី​ព្រោះ​កំពុង​ចរចា។

​​

​អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា កីឡាករ​បរទេស​ដែល​គ្រោង​​នាំ​ចូល​គឺ​លេង​លីគ​កំពូល​របស់​ថៃ​ ដែល​មាន​កីឡាករ​ ៣​ទៅ​​ ៤​នាក់​កំពុង​​ពិនិត្យ​មើល​សមត្ថភាព។ ​ប៉ុន្តែ​អាច​​ជា​ជន​ជាតិ​កាមេរ៉ូន ឬ​ក៏​នីហ្សេរីយ៉ា។ ​​ចំណែក​​កីឡាករ​កម្ពុជា​បឹង​កេត សម្រាប់​រដូវ​កាល​នេះ​​មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​ប្រកួត​ប្រជែង​ នឹង​ក្លឹប​ដទៃ​នៅ​លីគ​កំពូល​កម្ពុជា​បាន​​ ​ដូច​នេះ​មិន​ចាំបាច់​មាន​ការ​នាំ​ចូល​បន្ថែម​។

 

​កាល​ពី​រដូវ​កាល​២០១៥ បឹង​​កេត​អង្គរ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ ​ក្រោយ​យក​​ឈ្នះ​​​​Cambodian Tiger ​​ទាំង​ពីរ​ជើង ៦-៤​​ក្នុង​ការ​ប្រកួត​វគ្គ​ Play Off ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នោះ៕

 

អត្ថបទ​​៖ ស្រី សុវណ្ណដារ៉ា​