Suarez រក​បាន​៤​គ្រាប់ ខណៈ Messi រក​បាន​៣​គ្រាប់​ដើម្បី​ផ្តួល Valencia (Video Hightlight)

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ស៊ុត​បាល់​​បញ្ចូល​ទី​បួន​គ្រាប់ ហើយ Lionel Messi បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម Barcelona បាន​បន្ថែម​ភាព​វេទ​នា​ដល់​​រជ្ជ​កាល​នៃការ​ដឹកនាំ​របស់​​លោក Gary Neville ក្នុងនាម​ជា​គ្រូ​បង្វឹក​របស់​ក្រុម Valencia ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៧-០ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Copa del Rey វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​មួយ​របស់​ពួកគេកាលពីថ្ងៃ​ពុធ​។

suarezគ្រាប់​បាល់​ស៊ុ​ត​បញ្ចូល​ទី​យ៉ាង​ល្អ​ចំនួន​២​គ្រាប់​ក្នុង​ចន្លោះ​ពេល​១២​នាទី​ពី​សំណាក់​ Suarez បាន​​ធ្វើ​ឲ្យក្រុម Barcelona ស្ថិតក្នុង​ការ​គ្រប់​គ្រង​ទាំង​ស្រុង នៅមុន​ពេល Messi បាន​ស៊ុត​បាល់​​បញ្ចូល​ទី​យ៉ាង​ល្អមួយ​គ្រាប់​​ដើម្បី​រក​គ្រាប់​បាល់​ទី​​៣​សម្រាប់ Barca​។ វា​គួរ​តែ​អាច​មានលទ្ធផលកាន់​តែ​​អាក្រក់​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ក្រុម Valencia ខណៈ​ដែល Neymar បាន​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី​ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ ក្រោយ​ពី​កីឡាករ Shkodran Mustafi ត្រូវ​បាន​បណ្តេញ​ចេញ​សម្រាប់​ការ​ទាញ​ឲ្យ Messi ដួល​ក្នុង​ប្រអប់​​គ្រោះថ្នាក់​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Messi និង Suarez សុទ្ធ​​សឹង​បាន​បន្ថែមគ្រាប់​បាល់​ពីរ​គ្រាប់​ទៀត​ដូច​គ្នា ក្រោយ​ពី​បាន​សម្រាក​តង់​ទី​១​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​​ជើង​ទី​២​នៅ​សប្តាហ៍​ក្រោយ​នា​កីឡ​ដ្ឋាន Mestalla ស្ថិតក្នុង​សុវត្ថិ​ភាព​។ Suarez បាន​ប្រាប់​កា​សែត Canal Plus ថា៖ «វា​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​មួយ​ដែលយើង​បាន​លេង​នៅ​រដូវកាល​នេះ​​។ ​ចាប់​តាំង​ពី​នាទី​ដំបូង​រហូត​ដល់​​នាទីចុង​ក្រោយ យើង​បាន​បង្ហាញ​ពី​ឥរិយា​បថ​ដ៏​អស្ចារ្យ យើង​​បាន​គ្រប់គ្រង​បាល់​យ៉ាងល្អ ហើយ​យើង​មាន​​ប្រៀប​ដ៏ល្អ​មួយ​»​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia