(Video Highlight) អ្នកចាំទី Watford រា​រាំង Chelsea មិនឲ្យឡើងចំណាត់ថ្នាក់ខណៈ Everton បញ្ចប់​ការ​ត្រដាប​​ត្រដួស

ប្រធានក្រុម​ John Terry បាន​ចាប់​ផ្តើម​ដំ​ណាក់​កាល​ចុង​ក្រោយ​​នៅ Chelsea របស់​គេ​តាម​រយៈ​ការ​​នាំយក​​ទម្រង់​លេង​ការ​ពារ​​ដ៏​រឹងមាំ​របស់​គេ​ដើម្បី​រក្សា​មិន​ឲ្យមានគ្រាប់​បាល់​​បញ្ចូល​ទី​​ក្នុង​ពេល​ដែលក្រុម​របស់​ខ្លួន​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹក​ដីក្រុម Watford ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ពុធ​។

chelsea-2015ជា​មួយ​នឹង​ការ​​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​​មួយ​របស់​គេ​បើ​គិត​ចាប់​តាំង​ពី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រូប​គេ​មិន​ត្រូវ​បានគេ​ផ្តល់​នូវ​​កុង​ត្រា​ថ្មីមួយ​នោះ Terry បាន​ធ្វើការ​រា​រាំង​ខ្សែ​ប្រយុទ្ធ Odion Ighalo របស់​ក្រុម Watford យ៉ាង​មានប្រសិទ្ធ​ភាព ខណៈ​ដែលក្រុម Chelsea បាន​បន្ត​កំណត់ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​របស់​គេ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​​លោក Guus Hiddink រហូត​ដល់​ទៅ​៩​ប្រកួត​។ អ្នក​ចាំ​ទី Heurelho Gomes របស់​ក្រុម Watford បាន​ក្លាយ​ជា​កីឡាករ​ឆ្នើមប្រចាំ​ការ​​ប្រកួត​តាម​រយៈ​ការ​សង្គ្រោះ​បាល់​ជា​ច្រើន​ក្នុង​តង់​ទី​២​ដើម្បី​រា​រាំង​មិន​ឲ្យក្រុម Chelsea ឡើង​​ទៅកាន់​ចំណាត់​​ថ្នាក់​ល្អនៅលើ​តារាង​តាម​រយៈការ​ឡើង​តែ​មួយ​​ចំណាត់​ថ្នាក់​គត់​ក្នុង​ចំណាត់​ថ្នាក់​ទី​១៣​។

លោក Hiddink បាន​និយាយ​ការ​ពារ​ Diego Costa ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Chelsea រូប​នេះ​​ទទួល​ការ​ពិន័យ​កាត​លឿង​សម្រាប់​ការ​ប៉ះ​ទង្គិច​ជា​មួយ​នឹង​កីឡាករ Juan Carlos Paredes នៅចុង​តង់​ទី​១ បន្ទាប់​ពី​​បាន​រុញ​ឲ្យកីឡាករ Sebastian Prodl ដួលនៅលើ​ទីលាន​នៅមុន​នេះបន្តិច​។ គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​ច្បាស់​ណាស់ ហើយ​នៅ​ពីមុខ​ភ្នែក​របស់​យើង Costa ត្រូវ​បាន​គេ​ដាល់​ពីក្រោយ​ខ្នង ហើយ​បន្ទាប់​មក រូប​គេ​​បាន​បាត់​បង់​លំនឹង និង​បាន​យក​ដៃ​របស់​គេ​ដាក់​លើក្បាល​របស់​គេ​»​​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Everton បាន​បញ្ចប់​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ត្រឹម​៥​ប្រកួត​តាម​រយៈ​ការ​ផ្តួលក្រុម Newcastle United ក្នុង​លទ្ធផល ៣-០ នៅ​កីឡ​ដ្ឋាន Goodison Park​៕

សូមទស្សនាវិដេអូ Highlight ខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia