(Video Highlight) PSG បាន​កំណត់ត្រា​នៃ​ការមិន​ស្គាល់​ចាញ់​ថ្មីក្នុង​លីក​បារាំង​

ក្រុម Paris Saint-Germain បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ក្នុងក្រប​ខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ឲ្យការ​មិន​ស្គាល់​ចាញ់​របស់​គេ​​កើន​ដល់​៣៣​លើក​តាម​រយៈ​ការ​ផ្តួល​ក្រុម Lorient ក្នុងលទ្ធផល ៣-១ នៅ​​កីឡ​ដ្ឋាន Parc des Princes​។

psgខ្សែ​ប្រយុទ្ធ Edinson Cavani ត្រូវ​បាន​ដាក់​ឲ្យចូល​លេងក្នុង​ជម្រើស​ដំបូង​ទាំង​កម្រ​ដោយ​លោក Laurent Blanc និង​បាន​ផ្តល់​ការ​ពេញ​ចិត្ត​ដល់​ការ​សម្រេច​ចិត្ត​របស់គ្រូ​បង្វឹក​រូប​នេះ​តាម​រយៈ​​ការ​រក​គ្រាប់​បាល់​​បើក​ឆាក​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​នាទី ទី​៦​។ ក្រុម Lorient បានវាយ​បក​មួយ​គ្រាប់​វិញ​នៅ​ពាក់​កណ្តាល​តង់​ទី​​មួយ​ជា​មួយ​នឹង​គ្រាប់​បាល់​តាម​ស្មើ​ពី​សំណាក់​កីឡាករ Raphael Guerreiro​។ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ បាន​រកគ្រាប់​បាល់​នាំ​មុខ​ម្តង​ទៀត​តាម​រយៈ​គ្រាប់​បាល់​នៅនាទី ទី​១០​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បន្ទាប់ពី​តង់​ទី​១​។ PSG ហាក់​តែង​តែ​បង្ហាញ​ពី​ភាពខ្លាំង​ក្នុងាករ​រក​គ្រាប់​បាល់​នាំមុខ​ជា​ច្រើន​គ្រាប់ ហើយ​កីឡាករ Layvin Kurzawa បាន​រក​គ្រាប់​បាល់​ទី​៣​ជាមួយ​នឹង​ការ​ស៊ុត​បាល់ប​ញ្ចូល​ទី​យ៉ាង​ល្អ​​មួយ​។ លោក Blanc បាន​ធ្វើការ​ផ្លាស់​ប្តូរ​កីឡាករ​ដល់​ទៅ​៦​នាក់​ពីក្រុម​ដែល​តាម​ស្មើ​កំណត់​ត្រា​​របស់ Nantes ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន​តាម​រយៈការ​យក​ឈ្នះក្រុម Saint-Etienne កាលពី​ថ្ងៃ​​អាទិត្យ​កន្លង​ទៅ​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពព័ត៌​មាន៖ Bangkok Post