អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

Doliprane TVC

​អ្នកចម្រៀង​ពន្លក​ថ្មី​វ័យក្មេង​រាង​តូច​ច្រឡឹង​ស្រស់​សោភា​កញ្ញា អេង ចរិយា កំពុងតែ​ធ្វើឱ្យមាន​ការចាប់ អារម្មណ៍​បន្តិច​ម្តងៗ​ហើយ​នៅក្នុង​ចំណោម​យុវវ័យ​នាពេល​បច្ចុប្បន្ន ។​ ​កញ្ញា អេង ចរិយា បាន​ប្រាប់​ឱ្យដឹងថា ឆាប់ៗ​ខាងមុខនេះ​នាង​ត្រៀម​បង្ហាញ​មុខមាត់​នៅក្នុង​ផលិតកម្ម​ល្បីឈ្មោះ​មួយ​ជាមួយនឹង​បទ​ចម្រៀង​ថ្មី​របស់​នាង តែ​ពេលនេះ​នាង​សុំ​លាក់​ឈ្មោះ​ផលិតកម្ម​សិន ដើម្បីឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​នៅពេល​ចេញ​បទ​ចម្រៀង ។​

អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

​កញ្ញា​ឱ្យដឹងទៀតថា បទ​ចម្រៀង​របស់​នាង​មាន​ចំនួន​ពី ៥ ទៅ ៦ បទ​ត្រៀម​នឹង​ចេញ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ដែល​បទ​ទាំងនេះ គឺជា​ប្រភេទ​បទ​ញាក់​រួមជាមួយ​ក្បាច់​រាំ​ប្លែកៗ និង មាន​អមដោយ​ក្រុម​រាំ​ជាមួយ​នាង​ផងដែរ ។ ទាក់ទង​ទៅនឹង​ការ​ច្រៀង​បទ​ញាក់​នេះដែរ​កញ្ញា អេង ចរិយា បន្តថា នាង​អាច​ច្រៀង​ទាំង​បទ​ញាក់ បទ​ស្លូ និង បុរាណ​បាន​ទាំងអស់ ប៉ុន្តែ​ដោយសា​ខាង​ផលិតកម្ម​ឃើញ​នាង​ចេះ​រាំ​ដូច្នេះ​ក៏​ចេញ​បទ​ញាក់​ឱ្យ​ច្រៀង​តែម្តងទៅ​ដើម្បីឱ្យ​ប្លែក ។ ក្រៅពី​ត្រៀម​ចេញ​បទ​ចម្រៀង​ហើយ​នោះ នាង​ក៏​ត្រៀម​រៀបចំ​ខ្លូន​ធ្វើ យ៉ាងណា​ដើម្បីឱ្យ​ប្លែក​សម្រាប់ បម្រើ​អារម្មណ៍​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ ។

អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​សង្កេតឃើញថា កញ្ញា អេង ចរិយា បាន​បង្ហាញមុខ​ញឹកញាប់​នៅតាម​ស្ថានីយទូរទស្សន៍​មួយចំនួន និង Concert នៅតាម​បណ្តា​ខេត្ត​នានា ហើយ​ការបង្ហាញ​មុខ​របស់​អ្នកចម្រៀង​តូច​ច្រឡឹង​រូបនេះ ក៏មាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​ផងដែរ ។ ថ្មីៗ​នេះ​នៅក្នុង​កម្មវិធី «​តន្ត្រី​យុវវ័យ​» របស់​ស្ថានីយទូរទស្សន៍​បាយ័ន ចរិយា បានធ្វើឱ្យ​អ្នកទស្សនា​ហ៊ោ​ក​ញ្ចៀ​វ​ទៅ​ក្បាច់​រាំ​ញាក់​កន្ត្រាក់​អារម្មណ៍ ជាមួយ​សម្លៀកបំពាក់​បែ​ប​ស្តាយ​អ្នកចម្រៀង​សិច​ស៊ី ។​

អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

តាមរយៈ​រូប​សម្ផស្ស​ស្រស់​សោភា ទឹកដម​សម្លេង រួម​ជាមួយនឹង​កាយវិការ​ក្បាច់​រាំ​ញាក់​កន្ត្រាក់​ដ៏​រស់ រវើក​ព្រមទាំង​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​បែប​យុវវ័យ​សិច​ស៊ី​ផង​នោះគេ​អាច​សន្និដ្ឋានបានថា ទៅ​ថ្ងៃ​ខាងមុខ អ្នកចម្រៀង​តូច​ច្រឡឹង​រូបនេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាមិនខាន និង មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​មិន​ចាញ់ តារាចម្រៀង​រៀមច្បង​ប៉ុន្មាន​នោះឡើយ ។​

អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

អ្វីដែល​រឹតតែ​ធ្វើ​ឱ្យគេ​កាន់​កោតសរសើរ​ថែមទៀត​នោះ គឺ​នាង​ទើបតែ​ចាប់ផ្តើម​អាជីព​ជា​អ្នកចម្រៀង​មិនបាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែមាន​គេ​មក​ទាក់ទង​នាង​ឱ្យទៅ​ច្រៀង​នៅឯ​ប្រទេស​អូស្ត្រាលី ទៅហើយ​តែ​នាង មិនទាន់ OK ជាមួយ​គេ​នៅឡើយ​ទេ ព្រោះ​ខាង​ផលិតកម្ម​របស់​នាង​ក៏​កំពុងតែ​ដាក់​បទ​ចម្រៀង​ឱ្យ​ច្រៀង​ជា បន្តបន្ទាប់​ផងដែរ ។​

អេង ចរិយា នឹង​ធ្វើឱ្យ​ភ្ញាក់ផ្អើល (​មាន​វីដេអូ​)

សូមបញ្ជាក់ថា កញ្ញា អេង ចរិយា ជា​អតីត​ចំណាត់ថ្នាក់​លេខ ១ ពី​ការប្រឡង​ចម្រៀង​នៅក្នុង​កម្មវិធី «​យុវ​សិល្បៈករ​ពេជ្រ​កំពុង​ឆ្នៃ​» កាលពី​ឆ្នាំ ២០១២ របស់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ។ នាង​ទើប​តែមាន​អាយុ ១៩ ឆ្នាំ ហើយ​ក្រុមគ្រួសារ​របស់​នាង​ជា​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ ។ នាង​សប្បាយចិត្ត និង​កាន់តែ​ខិតខំ​បន្ថែមទៀត​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ទទួលបាន​កេរ្តិ៍ឈ្មោះ ព្រោះ​ក្រុមគ្រួសារ​ជួយ​ជម្រុញ និង លើក​ទឹ​ក​ចិត្ត ។ ចរិយា​ស្រឡាញ់​សិល្បៈ​តាំងតែ​ពី​ដឹងក្តី​មក​ម្លេះ​រហូតដល់​អាយុ ៩ ឆ្នាំ​នាង​បាន​ចូលរៀន​សិល្បៈ​ចម្រៀង​ពី​លោក ហួ ឡា​វី ហើយ​ឆ្នាំ ២០១២ ទើប​នាង​ដាក់ពាក្យ​ប្រឡង​ច្រៀង និង ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ តែម្តង ៕ យ៉ា​នុ