តេជោ សែន នឹងទៅបរិច្ចាគឈាម ជួយពលរដ្ឋនៅថ្ងៃ ណាមួយ ប្រសិនបើគ្រូពេទ្យដែល ព្យាបាលសម្ដេចអនុញ្ញាត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរបញ្ជាក់ថា សម្ដេចនឹងឆ្លៀត យកពេលពីការងារ ទៅបរិច្ចាគឈាម ជួយពលរដ្ឋនៅថ្ងៃ ណាមួយ ខាងមុខនេះ ប្រសិនបើគ្រូពេទ្យ ដែលព្យាបាល សម្ដេចអនុញ្ញាត។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ខ្ញុំសូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជន យុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាម ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុត នៅក្នុងប្រទេស ច្បាស់ណាស់ យើងពិតជាសប្បាយចិត្ត នៅពេលដែលយើងអាច ជួយជីវិតមនុស្សបាន តាមរយៈការផ្តល់ឈាម"។

សម្ដេច បានសរសេរបន្តថា "ខ្ញុំមានជំនឿថា ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន ជាពិសេសយុវជន ដែលគ្រាន់តែចំណាយពេល ២៥ នាទីតែប៉ុណ្ណោះ ការបរិច្ចាគឈាមគឺ មិនប៉ះពាល់ដល់សុខភាពឡើយ ចំពោះរូបខ្ញុំគឺ នឹងឆ្លៀតយកពេលពីការងារ ទៅបរិច្ចាគឈាមជួយ ពលរដ្ឋនៅថ្ងៃណាមួយ ខាងមុខនេះ ប្រសិនបើគ្រូពេទ្យ ដែលព្យាបាលខ្ញុំអនុញ្ញាត"។

សម្ដេចបានបន្ថែមទៀតថា "សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេស ចូលរួមបរិច្ចាគឈាម ជួយសង្រ្គោះជីវិតមនុស្ស នៅថ្ងៃនេះទាំងអស់គ្នា! សូមអរគុណ"៕