ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឱ្យ​ដឹងថា ​ក្នុង​ប្រតិ​បត្តិការ​​ឆែក​រក​ឈើ​​ប្រណីតក្នុង​លំនៅដ្ឋាន​របស់​លោក​ស៊ូ ម៉ារិទ្ធ អតីតកង​រាជ​អាវុធហត្ថ​ ​ដែល​ដឹកនាំ​ដោយលោក​ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជ​អាជ្ញា​សាលាដំបូងខេត្ត រក​​ឃើញ​ឈើ​ប្រណីត​​​ចំនួន២៥០​កំណាត់, រថយន្ត១គ្រឿង និង​រណារ​យន្ត១​គ្រឿង​ កាលពី​រសៀលថ្ងៃទី០៣ កុម្ភៈ ២០១៦ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ។

គួររំលឹកថា ​ ការ​ចុះ​ឆែកឆេរ​ផ្ទះ​លោកស៊ូ ម៉ា​រិ​ទ្ធ អតីតមន្ត្រី​PM ខាងលើ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​មានការ​ចូលរួម​ពី​មន្ត្រី​អង្គភាព​ពាក់​ព័​ន្ធ​ កាលពី​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ កុម្ភៈ ២០១៦ បាន​ធ្វើការ​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿងក្នុង​ចំណោម​២​គ្រឿង​របស់​លោក ស៊ូ ម៉ា​រិ​ទ្ធ ខណៈ​មួយ​គ្រឿង​ទៀត ​បាន​បើក​រត់គេច​ក្រោយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​អ្នកដំណើរ​តាម​ផ្លូវ ។ ប្រ​ភ​ប​បន្ត​ថា រថយន្ត​ដឹកឈើ​របស់​អតីតមន្ត្រី​PM​រូប​នេះ បាន​ដឹក​ចេញពី​ស្រុក​អូរ​រាំង យក​មក​ស្តុក​ទុក​ក្នុងភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។