បង្ក្រាប​កន្លែង​ស្តុក​សាច់សត្វ​ព្រៃ​រឹបអូស​ជាង​100​គ​.​ក្រ

បង្ក្រាប​កន្លែង​ស្តុក​សាច់សត្វ​ព្រៃ​រឹបអូស​ជាង​100​គ​.​ក្រ

ខេត្តរតនគិរី ៖ ផ្ទះ​ស្តុក​សត្វព្រៃ​គ្រប់​ប្រភេទ​មួយ​កន្លែង ដែល​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​បោះ​ដុំ​និង​រាយ​ជា​យូរ​ឆ្នាំ​មក​ហើ​យ​នោះ ត្រូវ​បាន​កម្លាំង​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ឆ្មក់​ចូល​បង្ក្រាប​ចាប់​បាន​ប្រមាណ​ជាង​១០០​គីឡូក្រាម ហេើយ​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្ត ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​ល្វែង​ខាងត្បូង​ផ្សារ​ក្រុង​បាន​លុង ក្នុងភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា សាច់សត្វ​ព្រៃ​ដែល​បង្ក្រាប​នេះ​រួម​មាន សាច់សត្វ​ឈ្លូស​ទាំងមូល​ចំនួន​ជាង​១០​ក្បាល​ស្មេ​ី​៨០​គីឡូក្រាម សត្វ​អ​ន្ស​ង​១៥​គីឡូក្រាម សាច់សត្វ​ជ្រូកព្រៃ​ពីរ​ក្បាល​២៥​គីឡូក្រាម សត្វ​ត្រ​គួ​តរស់​០៥​ក្បាល​ទម្ងន់​១៥​គីឡូក្រាម និង​សត្វ​សំពោច​នៅ​រស់​មួយ​ក្បាល ។

ប្រភព​បាន​បន្ត​ថា ម្ចាស់​បទ​ល្មេ​ី​សត្វព្រៃ​នោះ​ឈ្មោះ ផុ​ន ចំ​រើន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ប្តី​ឈ្មោះ ហុង សុ​ថុ​ន អាយុ​៣០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៨៣៩​ផ្លូវ​លេខ​៥២៦​ក្នុងភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។
មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ ព្រោះ​បង្ក្រាប​កន្លង​មក​អ្នក​ប្រព្រឹត្តិ​តែង​រួចខ្លួន​រហូត​ដោយ​គ្រាន់តែ​ផាកពិន័យ​និង​បុកលុយ​ក្រៅ​ច្រើន​ថែម​តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ស្ទើរទូ​ទាំង​ក្រុង​បាន​លុង​តែង​រិះគន់​ដល់​សមត្ថកិច្ច​ដែល​ធ្លាប់​បង្ក្រាប​កន្លង​មក​ញឹកញាប់​ដែរ តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ក្រ​ម៉​ស្រែង​អី​ទាល់តែ​សោះ​ដូច​ទៅ​ចាប់​គំរាម​យក​ប្រាក់​ដូច​ច្នោះ​ដែរ ព្រោះ​ក្រោយ​ពី​មានការ​បង្ក្រាប​គឺ​នៅ​តែ​មាន​ដាក់​តាំង​លក់​សត្វព្រៃ​ពេញ​ក្នុង​ផ្សារ​ដដែល ។ ជា​ពិសេស​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​មាន​លក់​សាច់សត្វ​ព្រៃ​ជា​ច្រើ​ន​មិន​ដែល​ឃើ​ញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បង្ក្រាប​នោះ​ទេ លើកលែង​តែ​មានកំ​លាំង​ពី​ថ្នាក់​លើ​ចុះ​មក​ទើ​ប​មានការ​បង្ក្រាប តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ព្រោះ​យូរ​ៗ​បង្ក្រាប​ម្តង ។ ដូច្នេះ​សត្វព្រៃ​នៅ​តែ​ជា​មុខសញ្ញា​លក់ដូរ​ដដែល ៕