តិច​និក​កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

Doliprane TVC

​កម្អែល​ខ្លាញ់​ក្នុងផ្ទះ​បាយ​តែង​កើតឡើង​គ្រប់​ទីកន្លែង មិន​ថា​ជា​កម្អែល​ខ្លាញ់​ពី​ម្ហូបអាហារ កម្អែល​ខ្លាញ់​ពី​ម្រែងភ្លើង ប៉ុន្តែ​កម្អែល​ខ្លាញ់​ដែល​កើតមាន​ច្រើន​បំផុត​គឺ​កម្អែល​ខ្លាញ់​ដែល​ខ្ទាត​ចេញពី​ឆ្នាំងខ្ទះ​ក្នុងពេល​ចម្អិន​ម្ហូបអាហារ​តែម្តង ។ បើ​យើង​ទុក​កម្អែល​ខ្លាញ់​ប្រភេទ​នេះ​ចោល​យូរថ្ងៃ វា​ស្អិត​ជាប់​តាម​កម្រាល​ឥដ្ឋ និង ជញ្ជាំង​មិន​ងាយ​កម្ចាត់​ចេញ​ឡើយ ។ បើ​ចង់​កម្ចាត់​កម្អែល​ខ្លាញ់​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព យើង​អាចអនុវត្ត​វិធី​ដូច​ខាងក្រោយ​នេះ ៖

*​ប្រើ​បេ​ក​ឃី​ង​សូ​ដា​លាយ​ជាមួយ​ទឹក​ក្តៅ
​ដំបូង​ប្រើ​ច្រាស​ជ្រលក់​ទឹក​ល្បាយ​នេះ​មក​ដុសខាត់កម្អែល​ខ្លាញ់​ចេញ​ឱ្យអស់ ហើយ​ជូត​ចេញ​ម្តងទៀត ។ បើ​ចង់​សម្អាត​ក្បាលចង្ក្រាន​ត្រូវ​បិទ​ហ្គាស​ជាមុនសិន ទើប​មាន​សុវត្ថិ​ភាពល្អ ។

តិច​និក​កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

*​ទឹកខ្មេះ​លាយ​ជាមួយ​ទឹក​
​ដាក់​ក្រដាស​ជូត​មាត់​លើ​កម្អែល​ខ្លាញ់ រួចហើយ​បាញ់ចំណែក​លាយ​ផ្សំ​ទឹកខ្មេះ​នេះ​ពីលើ​ដោយ​ទុកចោល​ចំនួនមួយ​យប់ ។ បន្ទាប់ពីនោះ​ប្រើ​អេ​ប៉ុង​ជ្រលក់​បេ​ក​ឃី​ង​សូ​ដា លាយ​ជាមួយ​ទឹក​មក​ខាត់​សម្អាត​ទីនោះ​មួយ​សា​បន្ថែមទៀត នឹង​ជួយ​ឱ្យការ​កម្ចាត់​កម្អែល​ខ្លាញ់​បាន​ងាយស្រួល ។ វិធី​នេះ​ប្រើ​សម្រាប់​សម្អាត​ទាំង​ចង្ក្រានហ្គាស ចង្ក្រាន​អុស​ធ្យូង កម្រាល​ឥដ្ឋ និង ជញ្ជាំង​ផងដែរ ។​

តិច​និក​កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​

*លាយ​ផ្សំ​បេ​ក​ឃី​ង​សូ​ដាជាមួយ​ទឹកខ្មេះ
​ប្រើ​ច្រាស​ជ្រលក់​បេ​ក​ឃី​ង​សូ​ដាដុសខាត់​សម្អាត​តាម​កម្អែល​ជាប់​ខ្លាញ់ បន្ទាប់មក​ប្រើ​ទឹកខ្មេះ​សម្អាត​តាម​ក្រោយ​ម្តងទៀត ។ វិធី​នេះ​ប្រើ​សម្រាប់​សម្អាត​សម្ភារ​ប្រឡាក់​អាហារ​កម្អែល​ខ្លាញ់ រួមទាំង​សម្អាត​កញ្ច្រែង ពិសេស​អាច​សម្អាត​កង្ហា​រ និង ឧបករណ៍​បឺត​ផ្សែង​ផង ៕

តិច​និក​កម្ចាត់​កម្អែល​ខ្លាញ់​ក្នុង​ផ្ទះបាយ​