សម្អាត​ក្បាលទឹក​ផ្កាឈូក​ដើម្បី​សុវត្ថិភាព​

Doliprane TVC

​កាលពី​ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​ពី​សហរដ្ឋអាមេរិក​ថា ២ ទៅ ៣ ឆ្នាំកន្លងមក គេ​បាន​រកឃើញថា មាន​អ្នក​ជំងឺឆ្លង​មេរោគ​ក្នុង​សួត​កើនឡើង​ខ្ពស់ ដោយ​មូលហេតុ​កើត​មកពី​ការ​ងូតទឹក​ក្បាល​ផ្កាឈូក​ច្រើន​តែម្តង ។

តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ក្បាល​ផ្កាឈូក​ងូត​ទឹកជា​ប្រភព​ផ្ទុកមេរោគ និង ប្រភេទ​បាក់តេរី​ដែល​យើង​មិនបាន​ដឹង និង មើលរំលង​ជានិច្ច ។ តាម​ការពិត​ការសម្អាត​ក្បាល​ផ្កាឈូក​ដែល​អាច​ដោះចេញ​បាន​ដោយ​ស្រួល​នោះ គឺ​គ្រាន់តែ​សម្អាត​ដោយ​ទឹក​ថ្នាំ​លាងចាន រួចហើយ​ត្រាំ​ក្នុង​ទឹកខ្មេះ​ចោល​មួយ​យប់​ទៀត ជាការ​ស្រេច ។

សម្អាត​ក្បាលទឹក​ផ្កាឈូក​ដើម្បី​សុវត្ថិភាព​

បើ​ករណី​ក្បាល​ផ្កាឈូក​ដែល​មិនអាច​ដោះចេញ​បាន ប្រើ​ទឹកខ្មេះ​លាយ ជាមួយ​ទឹក​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក ហើយ​យកទៅ​ចង​ត្រាំ​ក្បាល​ផ្កាឈូក​ទុកចោល​មួយ​យប់ បន្ទាប់ពីនោះ​សម្អាត​មួយ​សា​ទៀត​ជាការ​ស្រេច ។ ត្រូវ​សម្អាត​ក្បាល​ផ្កាឈូក​ក្នុង​មួយ​សបា្តហ៍​ម្តង ដើម្បី​កម្ចាត់​មេរោគ​ដែលជា​ប្រភព​ចម្លង​មេរោគ​ដល់​សួត ដែលជា​ប្រការ​សំខាន់​មិនត្រូវ​មើលរំលង​ដាច់ខាត ៕

សម្អាត​ក្បាលទឹក​ផ្កាឈូក​ដើម្បី​សុវត្ថិភាព​