​សញ្ញា​គ្រោះថ្នាក់​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចងចាំ និង​ប្រុងប្រយ័ត្ន​

​សញ្ញា​គ្រោះថ្នាក់​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចងចាំ និង​ប្រុងប្រយ័ត្ន​

​ជា​រៀងរាល់ឆ្នាំ​មាន​ស្ត្រី​ប្រមាណ​ច្រើនជាង ៥៥០​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារតែ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ក្នុងចំណោម​នោះ មូលហេតុ​ភាគច្រើន​របស់​វា​គឺ​ទាក់ទង​នឹង​ហ្សែ​ន អាយុ និង​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​។

​ការ​មិន​ខ្វល់​រាល់​រោគសញ្ញា​ពាក់ព័ន្ធ​ទាំ​អ​អស់ ធ្វើឲ្យ​ស្ត្រី​ប្រមាណ​ជាង ៨០​ភាគរយ​ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺមហារីក​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ ដូច្នេះ​ហើយ​ខ្ញុំ​សូម​ណែនាំ​នូវ​រោគសញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ប្រុងប្រយ័ត្ន និង​ស្វែងយល់​បន្ថែម​។​

ឧស្សាហ៍​ឈឺ​ខ្នង​
បើសិន​ជា​អ្នក​ប្រាកដថា អ្នក​មិន​មាន​ជំងឺ​ពុក​ឆ្អឹង ឬ​រលាក​សន្លា​ក់ទែ នោះ ការឈឺចាប់​អាចជា​រោគសញ្ញា​ធ្ងន់ធ្ងរ​របស់​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​បាន​។

ឈឺ​ក្នុង​ពោះ និង​ក្នុង​អាង​ត្រគាក​
បើសិន​ជា​អ្នក​កំពុងតែ​មាន​ការឈឺចាប់​គ្រប់​ប្រភេទ​ក្នុង​ពោះ ឬ​អាង​ត្រគាក​នោះ ចូរ​ស្វែងយល់​អំពី​វា​ឲ្យបាន​ច្រើន​ដោយ​ការ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាមៗ​។

មក​រដូវ​មិន​ទៀងទាត់​
តាម​ស្ថិតិ​បានឲ្យដឹងថា ស្ត្រី​អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើង​ទៅ គឺ​មាន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​ខ្ពស់​។ យ៉ាងណាមិញ រឿង​នេះ​ប្រហែលជា​មិនមែន​តែងតែ​កើតឡើង​ជាប់​ជានិច្ច​ឡើយ​។ ជំងឺមហារីក​ក៏​អាច​កើតឡើង​ក្មេងស្រី​ដែល​មិន​ទាន់​មក​រដូវ​ជា​លើកដំបូង​ដែរ​។

ឧស្សាហ៍​នឿយហត់​ដោយ​គ្មាន​ហេតុផល​
ការពិបាក​ដកដង្ហើម ច​ង្អោ និង​មិន​ឃ្លាន​អាហារ ព្រមទាំង​អស់កម្លាំង​ខ្លាំង​អាច​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​អ្នក​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មាន​។ ស្ត្រី​ច្រើន​ជាង ៨០​ភាគរយ​ហើយ​យ៉ាងហោចណាស់​ក៏​ធ្លាប់​មាន​រោគសញ្ញា​មួយ​របស់​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំមុន​ពេល​រក​ឃើញ​ជំងឺ​នេះដែរ​។

ញ៉ាំ​ឆាប់​ឆ្អែត​
ការ​ដែល​ញ៉ាំ​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​គែ​ជា​រឿង​មួយ​ដ៏​សំខាន់ ហើយក៏​ជា​រោគសញ្ញា​របស់​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែល​កើត​ជា​ញឹកញាប់​ដែរ​។ វា​នឹង​ងាយ​ក្លាយទៅជា​សញ្ញា​របស់​បញ្ហា​ក្រពះ​ដែរ ប៉ុន្តែ​សូម​កុំ​យល់ច្រឡំ​ឲ្យសោះ​។

ឈឺ​ក្នុងពេល​រួមភេទ​
ការឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​កាន់តែ​ច្បាស់​ថា​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់​ដំបូង​នៃ​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ហើយ​។ ការឈឺ​នេះ​ចង់​សម្តៅ​ទៅលើ សម្ពាធ និង​ការឈឺចាប់​ក្នុង​តំបន់​អាង​ត្រគាក ហើយ​ក៏​ត្រូវការ​នោម​ញឹក​ញ៉ាប់ និង​ទាន់ហន់​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ទៅ​។

ក្អួត​
យោង​តាម​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​បានឲ្យដឹងថា ករណី​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​ខ្លះ​ច្រើន​តែ​នាំ​ឲ្យ​ទល់លាមក ដែល​វា​នឹង​ធ្វើឲ្យ​ចង្អោ ឈឺ​ពោះ និង​ស្រក​ទម្ងន់​។​

ហើម​ពោះ​
បើសិនជា​ការ​ហើមពោះ​អ្នក​ទំនងជា​ដូច​មាន​ផ្ទៃពោះ​ហើយ​នោះ វា​អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ដែល​ថា​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​ហើយ​។

ដុះ​រោម​ច្រើន និង​រោម​ខ្មៅៗ​
ថ្វី​បើ​ការ​ដុះ​រោម​បែប​នេះមិត​ន្រូ​វ​បាន​ចាត់ទុកថា​ជា​សញ្ញា​របស់​ជំងឺមហារីក​ក៏ដោយ ក៏​វា​ពិត​អាច​បញ្ជាក់បាន​ថា​មាន​អ្វី​មួយ​មិន​ត្រឹមត្រូវ និង​ខុស​ប្រក្រតី​ហើយ​។ យ៉ាងណាក៏ដោយ ស្ត្រី​ខ្លះ​អាច​មាន​អា​ការៈផ្ទុយ​ពី​នេះ​វិញ​ដូចជា ជ្រុះ​សក់ ឬ​រោម​ពី​រាងកាយ​ទៅវិញ​។

ឧស្សាហ៍​ទល់លាមក​
តំបន់​ក្រពះ និង​ផ្លូវ​រំលាយ​អាហារ​គឺជា​កន្លែង​ដែល​រង​ការប៉ះពាល់​បំផុត​ពី​មហារីក ជាពិសេស​មហារីក​ដំណាក់កាល​ដំបូង​តែម្តង​។ ជាមួយ​នឹង​ការឈឺចាប់​ក្នុង​ក្រពះ សញ្ញា​ផ្សេងៗ​នៃ​ផ្លូវ​រំលាយ​អាហារ មិន​ឃ្លាន​អាហារ និង​ផោម​ច្រើន​សុទ្ធតែ​ចូល​ក្នុង​ករណី​ជំងឺ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។