ស្រែន វុត្ថា កម្រើក​ទីផ្សារ​ដើម​ឆ្នាំ ២០១៦


ស្រែន វុត្ថា កម្រើក​ទីផ្សារ​ដើម​ឆ្នាំ ២០១៦

តារា​សម្ដែង ស្រែន វុត្ថា ថ្លែង​មក​កាន់ Sabay ថា​ខ្លួន​កំពុង​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការ​ថត​រឿង​ភាគ ក៏​ដូចជា​ភាពយន្ត និង​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​នៅ​ដើម​ឆ្នាំ​ ២០១៦​នេះ។

 

ឃើញ​​ថា​ដើម​ឆ្នាំ​២០១៦​នេះ​ជា​ឆ្នាំ​មួយ​កាក់​កប​សម្រាប់ វុត្ថា ព្រោះ​ថា​គ្រាន់​តែ​បើក​ទំព័រ​ភ្លាម​មាន​ស្ថានីយ​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សេងៗ​ទាក់ទង​មក​ជា​ហូរហែ​។

 

ស្រែន វុត្ថា កម្រើក​ទីផ្សារ​ដើម​ឆ្នាំ ២០១៦

 

វុត្ថា លើក​ឡើង​ថា៖ “ឆ្នាំ២០១៦​ នេះ​គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​បង ព្រោះ​ថា​​ឆ្នាំ​នេះ ខ្ញុំ​ទទួល​បាន​ការងារ​ច្រើន​ សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​ថត​រឿង​ភាគ​ចំនួន​បី​រឿង​ដែល​មាន​ដូច​ជា​ “តាម​ស៊ើប​ជួប​ស្នេហ៍” និង​”ក្រមុំ​ប៉េង​ប៉ោះ​​កំលោះ​ត្រី​ឆ្អើរ​” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ហើយ​មួយ​ទៀត​ “បំណុល​ប្រាក់​ជំពាក់​ស្នេហ៍” របស់​ស្ថានីយ​ទូរទស្សន៍ CTV8 HD ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម​បាន​​បួន​ប្រាំ​​ក្រុម​ហ៊ុន​ដែរ​បង” ។

 

ស្រែន វុត្ថា កម្រើក​ទីផ្សារ​ដើម​ឆ្នាំ ២០១៦

 

លោក​បន្ត​ទៀត​ថា​សម្រាប់​ភាពយន្ត​ថ្មី​របស់​លោក​វិញ គឺ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​នៅ​ក្នុង​សប្ដាហ៍​ទី​មួយ​នៃ​ខែ​កុម្ភៈ​នេះ​ហើយ។
ស្រែន វុត្ថា ជា​អតីត​បេក្ខជន​ប្រឡង​ក្នុង​កម្មវិធី Freshie Boys and Girls ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ឆ្នាំ​២០១២។ បន្ត​មក លោក​បាន​​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០១៣៕

 

អត្ថបទ៖ SAMEDY