Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook


Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

​បទ​ចម្រៀង​និពន្ធ​ថ្មី​របស់​នី​កូ​មួយ​បទ ​ពិត​ជា​ធ្វើឲ្យ​មហាជន​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង ខណៈ​ដែល​បទ​ចម្រៀង​នេះ​ជា​ស្នាដៃ​របស់​ខ្មែរ​ ហើយ​ត្រូវ​បាន​យុវវ័យ​នាំ​គ្នា​ជំរុញ​ និង​លើកស្ទួយ ព្រោះ​ពួក​គេ​ចង់​ចូល​រួម​កាត់​បន្ថយ​បទ​ចម្លង​ពី​បរទេស។​

 

នៅ​ពេល​នេះ​បទ​ពេញនិយម​មួយ​នេះ​បាន​ចេញ​វីដេអូ​ហើយ អ្វី​ដែល​ធ្វើ​ឲ្យ​យុវវ័យ​ភ្ញាក់​ផ្អើល​គឺ​បទ​នេះ មាន​ភាព​ទំនើប​ទាន់សម័យ ទាំង​ការ​ផលិត ឈុត​ឆាក សម្ដែង គ្រប់​ប្លង់​ដែល​មាន​ការ​សម្រិត​សម្រាំង​ទាំង​ដេគ័រ និង​សំលៀកបំពាក់។

 

Girl in My dream ​ចំណាយ​ទឹក​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​បទ​ចម្រៀង ទំនុក​និពន្ធ​ថ្មី និង​MV ។ នី​កូបា​ន​ថ្លែង​ថា មូលហេតុ​នាំ​ឲ្យ​ផលិតកម្ម​ចំណាយ​ទុន​ដ៏​ច្រើន​ក្នុង​ការ​ផលិត​បទ​នេះ​ ព្រោះ​បទ​នេះ​ជា​បទ​ស្នាដៃ​និពន្ធ​ថ្មី​របស់​ខ្មែរ។ ម្យ៉ាង​ទៀត​ ពេល​បទ​នេះ​ចេញ​លក់​លើ​ទីផ្សារ មាន​ការ​គាំទ្រ​ពី​យុវវ័យ​ដ៏​ច្រើន។

 

Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

 

បទ​នេះ​​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ Compose បទ​ភ្លេង​យ៉ាង​ទាន់​សម័យ​ទៀតផង។ យោង​​តាម​មតិ​គាំទ្រ​របស់​យុវវ័យ​ភាគ​ច្រើន​ ពួកគេ​បាន Comment ថា “​ស្នាដៃ​ខ្មែរ​មិន​អន់ មិន​ចាញ់​បរទេស បើ​បទ​នេះ​ចេញ MV​ ទំនើប​ខ្លាំង​ ពិតជា​ល្អ​”។ នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​ផលិតកម្ម​បាន​សម្រេច​ ចំណាយ​ទុន​ខ្ពស់​សម្រាប់​បទ​នេះ។

 

នី​កូ​​បន្ថែមថា ពេល​ដែល​មាន​ការ​គាំទ្រ​បែប​នេះ​ លោក​ និង​ផលិតកម្ម​មាន​ឆន្ទះ​ដូចគ្នា គឺ​ចង់​ថត MV បទ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​បញ្ញាក់​ថា ​ខ្មែរ​អាច​ធ្វើ​បាន។ ​”យើង​មាន​បទ​ល្អ​ហើយ បើ​ថត MV បាន​ល្អ​ទៀត គឺ​ប្រាកដ​ណាស់ យុវវ័យ​នឹង​កាន់តែ​គាំទ្រ ហើយ​នៅ​ពេល​បទ​នេះ​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ យើង​ក៏​កាន់​តែ​មាន​មោទនភាព​ចំពោះ​ស្នាដែ​ខ្មែរ​ដែរ”។

 

Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

 

នី​កូ​បន្ត​ថា “បទ​នេះ​ចំណាយ​ពេល​ថត​ជិត​កន្លះ​ខែ គឺ​មាន​ការ​សម្រិត​សម្រាំង​ណាស់ ទាំង​ក្រុម​ការងារ គឺ​មាន​កម្លាំងចិត្ត​គ្រប់គ្នា ព្រោះ​ចង់​ឲ្យ​បទ​នេះ​មាន​ការ​គាំទ្រ។ ខ្ញុំ​ពិតជា​មាន​កម្លាំង​ចិត្ត ហើយ​មិន​ដែល​ហត់​នឿយ បើ​ទោះ​បី​មួយ​បទ​នេះ​ត្រូវ​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ក៏​ដោយ។ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ការងារ​មាន​ការ​រំភើប​ខ្លាំង​បំផុត​នោះ គឺ​ពេល​បទ​នេះ Post នៅ​ក្នុង Page របស់ Sunday និង GATSBY គឺ​មាន​ការ View , Like , និង Share យ៉ាង​ច្រើន។ នេះ​បាន​បញ្ជាក់​ថា ខ្មែរ​បាន​គាំទ្រ​ស្នាដៃ ខ្មែរ​យ៉ាង​ពិតប្រាកដ​។ ការ​គាំទ្រ​ឲ្យ​បទ​ចម្រៀង​ស្នាដៃ​ខ្មែរ​រីក​ចម្រើន គឺ​ស្ថិត​លើ​យុវវ័យ​ទាំង​អស់​គ្នា។ យើង​ពិត​ជា​ជឿ​ជាក់​ថា យុវវ័យ​ទាំងអស់​នឹង​បន្ត​គាំទ្រ​បទ​នេះ ហើយ​យើង​មាន​មោទនភាព​ក្នុង​ការ share បទ​នេះ​ជា​សកល ព្រោះ​នេះ​ជា​ស្នាដៃ​របស់​ខ្មែរ​។ ផលិតកម្ម​សាន់ដេ ​សូម​អរគុណ​ចំពោះ​ហ្គេត​ប៊ី​ដែល​បាន sponsor បទ​ចម្រៀង​មួយ​នេះ។ យើង​ពិត​ជា​ជោគជ័យ​ដំណាក់​កាល​ទី​១​ មុន​ពេល​បទ​នេះ​ចេញ​ផ្សាយ​ជា​ផ្លូវការ ព្រោះ​បទ​នេះ​បាន​ផ្ញើ​ទៅ​កាន់​ម្ចាស់ Sponsor GATSBY នៅ​ឯ​​ជប៉ុន ហើយ​ពួកគាត់​បាន​សម្ដែង​ការ​គាំទ្រ និង​ផ្តល់​ការ​កោត​ស​សើរ​មក​ផលិតកម្ម​សាន់​ដេ​ទៀត​ផង​”។

 

Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

 

នីកូ​បាន​​អំពាវនាវ​ឲ្យ​យុវវ័យ​ទាំងអស់​គាំទ្រ​បទ​ចម្រៀង​ខ្មែរ​និពន្ធ​មួយ​នេះ ហើយ​ជួយ Share បទ​នេះ​ឲ្យ​បាន​ច្រើន។ សាន់ដេ ព្យាយាម​អស់​ពី​លទ្ធភាព​ក្នុង​ការ​ផលិត​បទ​នេះ ហេតុ​ដូចនេះ​ភាពជោគជ័យ​លើ​ស្នាដៃ​ខ្មែរ គឺ​ស្ថិតនៅលើ​យុវវ័យ​ទាំងអស់​គ្នា​ជា​អ្នកគាំទ្រ។ យ៉ាង​ណា​មិញ សាន់ដេ ក៏​នឹង​ស្វាគមន៍​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ពី​យុវវ័យ​ទាំងអស់​គ្នា​ផង​ដែរ៕

 

Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

 

Girl in My dream បទ​និពន្ធ​ថ្មី​របស់​នីកូ កំពុង​អង្រួន​បេះ​ដូង​យុវវ័យ​ពេញ facebook

 

អត្ថបទ៖ ពាណិជ្ជកម្ម