​រូបមន្ត​ដែល​អាច​ជួយ​បំបាត់​ការ​ឈឺសន្លាក់​

​រូបមន្ត​ដែល​អាច​ជួយ​បំបាត់​ការ​ឈឺសន្លាក់​

​ក្រូចឆ្មា​មាន​តួនាទី​ជា​ផ្លែឈើ​ជួយ​ឲ្យ​របួសឆាប់​ជា​យ៉ាងអ​ស្ចា​រ្យ ហើយក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ណាស់ដែរ​។ ក្រូចឆ្មា​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ប្រព័ន្ធ​បេះដូង​សរសៃឈាម ព្រមទាំង​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ក្រពះ និង​ថ្លើម​ទៀត​។

​ក្រៅពីនេះ ក្រូចឆ្មា​ក៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្ការ​ជំងឺ​ជាច្រើន​ដូចជា គ្រួស​ក្នុង​តម្រង​នោម លើស​សម្ពាធ​ឈាម ផ្តាសាយ និង​រលាក​ទងសួត​។ ក្រៅពី​ទឹក​របស់​វា សម្បក​ក្រូចឆ្មា​ក៏​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​បាន​យ៉ាង​អស្ចារ្យ​ផងដែរ​។

ដើម្បី​រៀបចំ​ការព្យាបាល​លើ​អា​ការៈឈឺ​សន្លាក់​យ៉ាង​ល្អ​នោះ អ្នក​ត្រូវ​តែមាន​គ្រឿងផ្សំ​ដូចខាងក្រោម​នេះ​៖
•​    ​ក្រូចឆ្មា​ពីរ​ផ្លែ​
•​    ​ប្រេង​អូ​លីវ​
•​    ​ក្រឡ​កែវ​មួយ​

របៀប​ធ្វើ​
ចូរ​លាង​ក្រូចឆ្មា ហើយ​បកសម្បក​វា​ចេញ​។ បើសិន​ជា​អ្នក​មិន​ប្រើ​ក្រូចឆ្មា​ធម្មជាតិ​ទេ អ្នក​គួរតែ​ធ្វើយ៉ាងណា​លាង​សម្អាត​សម្បក​របស់​វាឲ្យ​បា​ស្អាត​ជា​មុន​សិន​ក្នុង​ទឹកខ្មេះ​រយៈពេល ១៥ ទៅ​២០​នាទី​។ បន្ទាប់មក យក​សម្បក​ក្រូ​ឆ្មា​ដាក់ចូល​ទៅក្នុង​ក្រឡ​កែវ ហើយ​ចាក់​ប្រេង​អូ​លីវ​ចូល​។ ចូរ​បិត​ក្រឡ​នោះ ហើយ​ទុក​វា​នៅក្នុង​កន្លែង​ត្រជាក់​ងងឹង​រយៈពេល​ពីរ​សប្តាហ៍​។

បន្ទាប់មក អ្នក​អាច​យក​ទឹក​របស់​វា​ទៅ​ម៉ាស្សា​នៅ​លើ​សន្លាក់​ដែល​ឈឺ​នោះ​បាន​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត ចូរ​ប្រើ​វា​សម្រាប់​ស្អំ​នៅ​ពេល​ល្ងាច​មុនពេល​ចូល​គេង​។ បើសិន​ជា​អ្នក​មិន​ស្អំ​នៅពេល​យប់​ទែ ចូរ​ធ្វើការ​ព្យាបាល​បែបនេះ​នៅ​ពេល​ថ្ងៃ ហើយ​ទុក​ចោល​ប្រហែល ៣ ទៅ​៤​ម៉ោង​។
​មុន​ពេល​អ្នកសម្រេចចិត្ត​ព្យាបាល​តាម​បែប​ធម្មជាតិ​គ្រប់​ប្រភេទ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។