D’seaview ផ្តល់​អាំងប៉ាវ​ ៨៨៨ ដុល្លារ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​


D’seaview ផ្តល់​អាំងប៉ាវ​ ៨៨៨ ដុល្លារ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​

​ដើម្បី​អបអរសាទ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​នេះ​ គម្រោង D’seaview ​របស់​ក្រុមហ៊ុន​Camhomes ផ្តល់​ជូន​អតិថិជន​នូវ​អាំងប៉ាវ​លាភ​សំណាង​ពិសេស​គឺ ៨៨៨ ដុល្លារ​សម្រាប់​អតិថិជន​ទាំង​អស់​ដែល​ទិញ​ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​របស់​ D’seaview​ ក្នុង​ខែ​កុម្ភៈ​នេះ​។​

 

D’Seaview បាន​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ​ដែល​ដាក់​បញ្ចូល​គ្នា​ទាំង​លំនៅដ្ឋាន ​និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ​រួម​មាន​អគារ​ស្នាក់​នៅ​ការិយាល័យ​ និង​សណ្ឋាគារ​ដែល​សរុប​មាន​ចំនួន​៧៣៥​បន្ទប់ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​២៨​ខែ​។​

 

D’seaview ផ្តល់​អាំងប៉ាវ​ ៨៨៨ ដុល្លារ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​

 

អាំង​ប៉ាវ ​៨៨៨ ដុល្លារ​ដែល​ជា​លេខ​ហុងស៊ុយ​នាំ​ទ្រព្យ​សម្បត្តិ​ចូល​ផ្ទះ និង​នាំ​លាភ​សំណាង​នេះ​ គឺ​ផ្តល់ជូន​ត្រឹមតែ​ខែ​កុម្ភៈ​ប៉ុណ្ណោះ ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​ទទួល​លាភ​សំណាង​របស់​លោក​អ្នក​នា​ឱកាស​ចូល​ឆ្នាំ​ចិន​រំលង​ហួស​ទៅ​ឲ្យ​សោះ​។

 

ក្រៅពី​ការ​ផ្ដល់​ជូន​អាំង​ប៉ាវ ៨៨៨ ដុល្លារ ​លោក​អ្នក​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ​ នៅ​ពេល​ទិញ​ខុនដូ​ ឬ​ក៏​អគារ​ពាណិជ្ជកម្ម​នៅ ​D’Seaview​។ សូម​រួសរាន់​ឡើង​ដើម្បី​ទទួល​យក​នូវ​អគារ​ពាណិជ្ជកម្ម​ ឬ​ក៏​គេហដ្ឋាន​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​នា​ពេល​ឥលូវ​នេះ​។

 

អតិថិជន​ទាំងអស់​អាច​ទទួល​បាន​នូវ​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​លោក​អ្នក​ឥលូវ​នេះ ដោយ​គ្រាន់​តែ​មក​ទស្សនា​សាល​តាំង​បង្ហាញ​របស់​ D’Seaview​ នៅ​វិមាន​កាណាឌីយ៉ា ហើយ​ធ្វើ​ការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​អចលនទ្រព្យ​ដោយ​ផ្ទាល់ ឬ​ក៏​លោក​អ្នក​អាច​ចូល​ឆែក​ព័ត៌មាន​លម្អិត​តាម​រយៈ​វិបសាយ​realestate.com.kh​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ 855 23 985 828​ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​