នារី​ចិនភ្ញាក់ផ្អើល ​ពេលដឹងថា​ខ្លួន​ជាអ្នកដំណើរ​តែម្នាក់គត់ជិះលើយន្តហោះ


នារី​ចិនភ្ញាក់ផ្អើល ​ពេលដឹងថា​ខ្លួន​ជាអ្នកដំណើរ​តែម្នាក់គត់ជិះលើយន្តហោះ

នារីចិន​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ដំណើរ​តាម​យន្តហោះ​មាន​សំណាង​ជាង​គេ​បំផុត​ដោយ​អាច​​ជិះ​យន្ត​ហោះ​​តែ​ម្នាក់​ឯង​​​​មិន​មាន​ការ​រំខាន​​ និង​មាន​​បុគ្គលិក​​​ជើង​ហោះ​ហើរ​ចាំ​បម្រើ​ការ​ឲ្យ។

 

នារី​ចិនភ្ញាក់ផ្អើល ​ពេលដឹងថា​ខ្លួន​ជាអ្នកដំណើរ​តែម្នាក់គត់ជិះលើយន្តហោះ
 

​ តាម​សារព័ត៌មាន​ចិន​​​ People Daily កញ្ញា​អ្នក​ដំណើរ​​មាន​ត្រកូល Zhang បាន​​រីករាយ​នឹង​ការ​ជិះ​យន្តហោះ​ដូច​លក្ខណៈ​​ឯកជន​របស់​ខ្លួន ​​​​លើ​ជើង​ហោះ​ហើរ China Southern Airlines ​ចេញ​ពី​​ទី​ក្រុង​ Wuhan ទៅ​​ក្រុង​​​​ Guangzhou សម្រាប់​​​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​។ ចំពោះ​មូល​ហេតុ​ដែល​នាង​​​មាន​សំណាង​បាន​ជិះ​​តែ​ឯង​ដូច​នោះ ​បន្ទាប់​ពី​​​​ជើង​ហោះ​ហើរ​​​​​​ត្រូវ​បាន​ពន្យារ​ពេល​១០​​ម៉ោង ដោយ​បញ្ហា​​ព្រិល​​ធ្លាក់​ ស្រប​ពេល​​អ្នក​ដំណើរ​ផ្សេង​ៗ​ទៀត​​​មិន​​នៅ​រង់ចាំ​ជិះ។

 

ទោះ​​បី​ជា​​​ កញ្ញា​ Zhang ជា​អ្នក​ដំណើរ​តែ​ម្នាក់​ក៏​ដោយ បុគ្គលិក​​​​បម្រើ​ការ​ជើង​ហោះ​ហើរ​នៅ​​បម្រើ​សេវាកម្ម​​​​​​​ដិត​ដល់​ចំពោះ​នាង។ ក្រោយ​មក​ កញ្ញា​ Zhang បាន​បង្ហោះ​រូប​បាន​សន្លឹក​​​​​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​នៅ​​ចិន Weibo រួម​ទាំង​អ្នក​លេង​​ Twitter ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​ ដោយ​បាន​លើក​ឡើង​ថា​​នាង​ជា​អ្នក​ដំណើរ​ដែល​មាន​​​សំណាង​បំផុត​៕

នារី​ចិនភ្ញាក់ផ្អើល ​ពេលដឹងថា​ខ្លួន​ជាអ្នកដំណើរ​តែម្នាក់គត់ជិះលើយន្តហោះ
 

នារី​ចិនភ្ញាក់ផ្អើល ​ពេលដឹងថា​ខ្លួន​ជាអ្នកដំណើរ​តែម្នាក់គត់ជិះលើយន្តហោះ
ចុចអាន៖ Roller Coaster ធ្វើ​ពី​ឈើ​​នៅ​ចិន​​ ហ៊ាន​ជិះ​អត់?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​