អាថ៌កំបាំង​នៃ​ការចាក់​សាក់​បែប​បុរាណ​នៅលើ​ដងខ្លួន​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​

 ​ភ្នំពេញ​៖ អាថ៌កំបាំង​នៃ​ការចាក់​សាក់​បែប​បុរាណ​នៅលើ​ដងខ្លួន​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ខាងមុខនេះ​ដោយ​ជនជាតិ​បារាំង​។ សន្និសីទ​របស់លោក Olivier de Bernon នឹងធ្វើ​ការបង្ហាញ​នៅ​ថ្ងៃ​សៅរ៍​វេលា​ម៉ោង​៣​រសៀល​ខាងមុខនេះ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ទីក្រុង​ភ្នំពេញ​ដោយមាន​មាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ដែលមាន​ចំណងជើង​ថា​«​តួអក្សរ​ការ​សាក់​បែប​ប្រពៃណី​បុរាណ​នៅ​ប្រទេស​កម្ពុជា​»​។

​នៅ​ប្រទេស​កម្ពុជា ការចាក់​សាក់​បែប​ប្រពៃណី​បុរាណ មាន​ទំរង់​ជា​តួអក្សរ​ពិបាក​នឹង​បកស្រាយ​ពន្យល់ ពីព្រោះ តួអក្សរ​ទាំងនេះ​ត្រូវបាន​សម្តែង​ចេញ​តាមបែប​ស៊ីចង្វាក់​គ្នា​ម្យ៉ាង ដូចជា ការ​ចងក្រង​ពាក្យ (​មន្ត​)  គំនូស​អក្សរ​ប្រទាក់​ឆ្វាក់​គ្នា​(​យ័ន្ត​)​ធម៌​អរូបី​(​បរិត្ត​)​។​ល​។ ការចាក់​សាក់​នេះ​មិន​ទាក់ទង​អ្វី​នឹង​សោ​ភ័​ណ្ឌ​ភាព​នៃ​រាងកាយ​ទេ ប៉ុ​នែ្ត​ជាការ​ស្វែងរក​អំណាច​ស័ក្តិ​សិទ្ធ ដែល​ផ្តល់ឱ្យ​ពួកគេ​ដោយ​ការអនុវត្ត​ពិធី​សាសនា​នៅក្រោម​ដំបូល​វត្ត​អារាម ប៉ុ​នែ្ត​ផ្ទុយទៅវិញ អ្នកដឹកនាំ​ព្រះពុទ្ធសាសនា​ជាន់ខ្ពស់​នៅ​ភ្នំពេញ​ហាមឃាត់​ការធ្វើ​ពិធី​ប្រពៃណី​បែបនេះ​នៅក្នុង​ទីធ្លា​វត្ត​អារាម​ជាង​មួយ​សតវត្សរ៍​មកហើយ​។​

​លោក Olivier de Bernon នាយក​សិក្សា​នៅ​សាលា​បារាំង​ចុង​បូព៌ា និង​ជា​អតីត​ប្រធាន​សារមន្ទីរ Guimet នៅ​ទីក្រុង​ប៉ារីស​នឹងធ្វើ​ការ​បង្ហាញ​របៀប​ចាក់​សាក់​ជា​តួអក្សរ​បែប​ប្រពៃណី​បុរាណ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​នៅ​ទីក្រុង​ភ្នំពេញ​។ សន្និសីទ​នេះ​នឹងធ្វើ​ឡើងជា​ភាសា​បារាំង និង​មានបក​ប្រែជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ អញ្ជើញ​ចូល​ស្តាប់​ដោយ​ឥតគិតថ្លៃ​កន្លែង​អង្គុយ​មានកំណត់​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​