Microsoft​ ​មាន​គម្រោង​ដាក់​ Data Center ​នៅ​បាត​សមុទ្រ​

Microsoft​ ​មាន​គម្រោង​ដាក់​ Data Center ​នៅ​បាត​សមុទ្រ​

ក្រុមហ៊ុន​ Microsoft ​បាន​សាក​ល្បង​គម្រោង​ដាក់​ Data Center ​នៅ​បាត​សមុទ្រ​។​ គម្រោង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ Leona Philpot ហើយ​​ឧបករណ៍​ដែល​គេ​ប្រើ​ មាន​បំពាក់​​ Sensor ជាង ១០០គ្រាប់ ​ដែល​មាន​សមត្ថភាព​អាច​ដឹង​ពី​ស្ថានភាព​នានា​នៃ​បាត​សមុទ្រ​ផង​ដែរ​។

 

Microsoft​ ​មាន​គម្រោង​ដាក់​ Data Center ​នៅ​បាត​សមុទ្រ​

 

ខាង​ក្រុមហ៊ុន​ Microsoft បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ពួក​គេ​ធ្វើ​ដូច​នេះ ​ព្រោះ​វា​អាច​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​ និង​អាច​ធ្វើ​ឲ្យ​ Data Center ​ដំណើរ​បាន​លឿន​។ លើស​ពី​នេះ​ពួក​គេ​ក៏​អាច​ចំណេញ​ពេល​ក្នុង​ការ​បង្កើត​ Data Center តូចៗ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ទឹក​ជាស​ជាង​ការ​បង្កើត​ Data Center ដែល​មាន​ទំហំ​ធំ​តែ​មាន​ចំនួន​តិច​នៅ​លើ​គោក។

 

ពួក​គេ​បានសាក​ល្បង​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ ដែល​កាល​ណោះ​គេ​បាន​យក​ផ្នែក​មួយ​នៃ​ Data Center របស់​ពួក​គេ​ដាក់​ក្នុង​ទឹក​សមុទ្រ​ជម្រៅ​ ៩ម៉ែត្រ ប៉ុន្តែ​ការ​សាក​ល្បង​ពេល​នោះ​មិន​បាន​ជោគ​ជ័យ​នោះ​ទេ​៕

 

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ engadget