អបអរ​ខួប​១២​ឆ្នាំ​ Facebook បញ្ចេញ​មុខងារ​ថ្មី​យ៉ាង​ឡូយ

អបអរ​ខួប​១២​ឆ្នាំ​ Facebook បញ្ចេញ​មុខងារ​ថ្មី​យ៉ាង​ឡូយ

ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​ បណ្ដាញ​ Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ចែក​រំលែក​ពី​ទំនាក់​ទំនង​ដ៏​រឹងមាំ​របស់​ខ្លួន​រវាង​​​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម។

 

អបអរ​ខួប​១២​ឆ្នាំ​ Facebook បញ្ចេញ​មុខងារ​ថ្មី​យ៉ាង​ឡូយ

 

មុខងារ​ថ្មី​នេះ​​គឺ​​ប្រមូល​ផ្ដុំ​រូបភាព​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់​​និង​មិត្តភ័ក្ដិ​របស់​អ្នក​ប្រើ​ប្រាស់​នោះ ​ដើម្បី​បង្កើត​ចេញ​ជា​វីដេអូ​ដ៏​ពិសេស​មួយ​ ក្នុង​គោល​បំណង​រំលឹក​ពី​ទំនាក់​ទំនង​ដែល​មាន​កន្លង​មក។ ដើម្បី​ប្រើ​ប្រាស់​មុខងារ​នេះ​អ្នក​អាច​ចុច​លើ​ តំណ​ភ្ជាប់​នេះ។ ពេល​ចុច​លើ​តំណ​ភ្ជាប់​នេះ​រួច​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​បង្ហាញ​ឡើង​រួម​ជា​មួយ​នឹង​វីដេអូ​មួយ​ ដែល​ Facebook បាន​បង្កើត​ឲ្យ​អ្នក​រួច​ជា​ស្រេច។

 

យ៉ាង​ណា​ក្ដី​​អ្នក​ក៏​អាច​ជ្រើស​រើស​រូបភាព​ណា​មួយ​របស់​អ្នក ​ដើម្បី​បង្ហាញ​ក្នុង​វីដេអូ​បាន​ផង​ដែរ​ដោយ​ចុច​លើ​ប៊ូតុង​ “Edit”។ ពេល​កំណត់​រួច​រាល់​ហើយ​អ្នក​អាច​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​ដោយ​ចុច​លើ​ប៊ូតុង​ Share៕
​​​​​​

ចុច​អាន៖ Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Facebook​​