ដាក់​តាំង​កូនស្វា​ដ៏​ល្អិត​បំផុត​ក្នុង​ពិភព​លោក​ ដើម្បី​អបអរ​សង្ក្រាន​ឆ្នាំចិន​

មាន​សម្បុរ​ពណ៌មាស​លាយ​ពណ៌​ស្លែ​ និង​មាន​រោម​ដុះខ្លីៗ​ កូនស្វា​ដ៏​មាន​ទំហំ​តូច​បំផុត​ក្នុង​ពិភព​លោក​ត្រូវ​បាន​អ្នក​មាន​ស្ដុក​ស្ដម្ភ​ជន​ជាតិ​ចិន​ម្នាក់​ បាន​យក​មក​ដាក់​តាំង​បង្ហាញ​ក្នុង​បរិវេណ​សាល​តាំង​ពិពណ៌​កាល​ពី​ថ្ងៃអង្គារ​ ទី២​ ខែ​កម្ភៈ​កន្លង​ទៅ ​ក្នុង​ទីក្រុងហុង​កុង​ប្រទេសចិន​ ដើម្បី​អបអរ​សាទរ​ដំណើរ​ជិត​ឈាន​ចូល​មក​ដល់​នៃ​សង្ក្រាន​ឆ្នាំ​ថ្មី ​ឆ្នាំចិន ​ឆ្នាំវក ​។  មាន​ទម្ងន់​ត្រឹម​តែ​១០០ក្រាម ​កូន​ស្វា​ដ៏​តូច​នេះ ​គឺជា​អម្បូរសត្វ​ស្វា​ដ៏កម្រ​ និង​ស្ទើរ​តែជិត​ផុត​ពូជ​ពីផែនដី​ ដែលវាត្រូវបានអ្នកមានម្នាក់នៅក្នុងប្រទេសចិនហ៊ានជួលពីឧទ្យានជាតិក្នុងតម្លៃខ្ពស់ដើម្បីយកមកដាក់តាំងពិពណ៌ឱ្យសាធារណជនមើល។ សត្វស្វាប្រភេទនេះ គឺមានវត្តមានតែនៅក្នុងព្រៃនៃភាគខាងត្បូងអាមេរិកតែប៉ុណ្ណោះ ៕
ដាក់​តាំង​កូនស្វា​ដ៏​ល្អិត​បំផុត​ក្នុង​ពិភព​លោក​ ដើម្បី​អបអរ​សង្ក្រាន​ឆ្នាំចិន​ដាក់​តាំង​កូនស្វា​ដ៏​ល្អិត​បំផុត​ក្នុង​ពិភព​លោក​ ដើម្បី​អបអរ​សង្ក្រាន​ឆ្នាំចិន​ដាក់​តាំង​កូនស្វា​ដ៏​ល្អិត​បំផុត​ក្នុង​ពិភព​លោក​ ដើម្បី​អបអរ​សង្ក្រាន​ឆ្នាំចិន​

ដោយ៖ ឈូក ស
ប្រភព៖ CCTV

  • ដាក់​តាំង​កូនស្វា​ដ៏​ល្អិត​បំផុត​ក្នុង​ពិភព​លោក​ ដើម្បី​អបអរ​សង្ក្រាន​ឆ្នាំចិន​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/04  Category:ប្លែកៗ