ចំនួនម៉ោង ដែលអ្នកត្រូវគេងឲ្យបានត្រឹមត្រូវទៅតាមអាយុ

មនុស្សគ្រប់រូបត្រូវការពេលសម្រាក និងគេងឲ្យបានគ្រប់គ្រាន់ដើម្បីថែរក្សាសុខភាព និងប្រមូលកម្លាំងមកវិញក្រោយបញ្ចេញអស់ពេញមួយថ្ងៃ។ ការគេង និងសម្រាកបានត្រឹមត្រូវអាចជួយរក្សាសុខភាពបេះដូង។ កុំភ្លេចថា ដើម្បីគេចផុតពីជំងឺរ៉ាំរ៉ៃត្រូវការឲ្យមនុស្សគេងឲ្យបានច្រើន។
វិទ្យាស្ថានផ្នែកសុខភាពការគេង បានបង្កើតការណែនាំចំពោះចំនួនម៉ោងដែលត្រូវគេង ប៉ុន្តែការពិត នេះជារឿងរបស់បុគ្គល និងជារឿងផ្ទាល់ខ្លួន។ គ្រប់យ៉ាងបានមកពីហ្សែន, សុខភាព និងបរិមាណនៃការគេង។
 
ចំនួនម៉ោង ដែលអ្នកត្រូវគេងឲ្យបានត្រឹមត្រូវទៅតាមអាយុ
ត្រូវចាំថា គ្រប់យ៉ាងឲ្យតែជាការគេង សូម្បីតែនៅពេលអ្នកគេងមើលកុន និងគេងលើសាឡុង។
- ក្មេងទើបនឹងកើតអាយុពី ០-៣ ខែ ត្រូវការគេងពី ១៤-១៧ ម៉ោង, នៅម៉ោង ២ ភ្លឺត្រូវបំបៅដោះ។
- ក្មេងពីអាយុ ៤-១១ ខែ ត្រូវគេងឲ្យបានពី ១២-១៥ម៉ោង
- ក្មេងដើរតេះតាស់អាយុពី ១-២ឆ្នាំ ត្រូវការគេងឲ្យបានពី ១១-១៤ម៉ោង
- ក្មេងមុនចូលសាលាអាយុពី ៣-៥ឆ្នាំ ត្រូវការគេងពី ១០-១៣ ម៉ោង
- ក្មេងចូលសាលាអាយុពី ៦-១២ឆ្នាំ ត្រូវការគេងពី ៩-១១ម៉ោង
- មនុស្សធំពី ១៣-១៧ម៉ោង ត្រូវគេងឲ្យបានពី ៨-១០ម៉ោង អ្នកដែលមិនបានគេងគ្រប់គ្រាន់នឹងធ្វើឲ្យពួកគេចង់ចំណាយពេលគេងនៅថ្ងៃចុងសប្តាហ៏។
- ក្មេងជំទង់អាយុពី ១៨-២៥ឆ្នាំ ត្រូវគេងឲ្យបានពី ៧-៩ម៉ោង
- យុវវ័យអាយុពី ២៦-៦៤ឆ្នាំ ត្រូវការគេងពី ៧-៩ម៉ោង
- មនុស្សចាស់អាយុពី ៦៥ឆ្នាំឡើងត្រូវគេងឲ្យបានពី ៧-៨ម៉ោង
រោគសញ្ញារបស់អ្នកគេងមិនបានគ្រប់គ្រាន់៖
- មិនចង់ធ្វើសកម្មនៅពេលថ្ងៃ
- ឡើងទម្ងន់
- ត្រូវការជាតិកាហ្វេអ៊ីនពេញមួយថ្ងៃ
- ងងុយគេងពេលបើកបរ
ដំណាក់កាលនៃការគេង
- ដំណាក់កាលនៃការចងចាំការយល់សប្តិ៖ ប្រសិនបើអ្នកក្រោកពីគេង ហើយចងចាំរាល់ការយល់សប្តិរបស់អ្នក វាបានពន្យល់ថា នេះជាមូលហេតុធ្វើឲ្យអ្នកនៅតែអស់កម្លាំង។ មនុស្សគ្រប់រូបសុទ្ធតែជួបនឹងការយល់សប្តិ ប៉ុន្តែប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ក្នុងដំណាក់កាលនេះ  អ្នកអាចនឹងគេងមិនបានគ្រប់គ្រាន់។
- ដំណាក់កាលទី ១៖ គេងថ្ងៃបានបន្តិច ទទួលបានថាមពលតិចតួចពីការគេងថ្ងៃ ប៉ុន្តែវាមិនដូចជាការគេងយប់ឡើយ។
- ដំណាក់កាលទី ២៖ គេងបាន ៨ម៉ោង ទទួលថាមពលបានល្អ នេះជាចំនួនម៉ោងនៃការគេងឲ្យបានត្រឹមត្រូវ។
- ដំណាក់កាលទី ៣៖ គេងយូរ ការគេងបែបនេះជារឿងមួយមិនល្អឡើយ។ មនុស្សចាស់អាយុ ៦៥ឡើងអាចជួបនឹងដំណាក់កាលនៃការគេងនេះ។
ប៉ុន្តែការគេងមិនត្រឹមតែមានសារៈសំខាន់ចំពោះសុខភាពប៉ុណ្ណោះទេ តែគ្រប់យ៉ាងវាអាស្រ័យលើភេទផងដែរ។ ជាទូទៅ មនុស្សប្រុសច្រើនជួបនឹងបញ្ហាការគេងខុសប្រក្រតីដូចជា គេងពិបាកដង្ហើម និងឈឺជើងនៅពេលចាស់ ប៉ុន្តែមនុស្សស្រីវិញអាចជួបនឹងបញ្ហាការមានផ្ទៃពោះ និងរាំងរដូវ។ ប្រសិនបើអ្នកជួបនឹងបញ្ហាគេងខុសប្រក្រតីណាមួយ អ្នកគួរតែទៅជួបនឹងអ្នកជំនាញផ្នែកថែរក្សាសុខភាព។
វិធីរៀបចំឲ្យគេងលក់យប់បានល្អ
អនុវត្តតាមកាលកំណត់
- សកម្មភាពមុនពេលចូលគេងដូចជា ងូតទឹកក្តៅ ឬអានសៀវភៅ
- ធ្វើលំហាត់ប្រាណជាប្រចាំ
- អ្នកមានពូក និងខ្នើយដែលផ្តល់ផាសុខភាព
- បិទទូរទស្សន៏
- ចៀសវាងពីការទទួលទានជាតិកាហ្វេអ៊ីន និងជាតិស្រវឹងមុនពេលចូលគេង
ប្រសិនបើអ្នកជួបនឹងជំងឺគេងមិនលក់ អ្នកអាចសាកល្បងទទួលទានតែ ឆាម៉ូមៀល មុនពេលចូលគេង។ តែ ឆាម៉ូមៀល ជាប្រេងធម្មជាតិអាចជួយសម្រួលដល់សរសៃប្រសាទ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចំនួនម៉ោង ដែលអ្នកត្រូវគេងឲ្យបានត្រឹមត្រូវទៅតាមអាយុ