​ស្រុក​អូរជ្រៅ នឹងមាន​ផ្សារ​ធំ ស្តង់ដារ​មួយ ជួយ​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​ស្រុក​

បន្ទាយមានជ័យ: ផ្សារ​អូជ្រៅ ជា​ផ្សារ​ធំ និង​មាន​ស្តង់ដារ​មួយ ស្ថិត​នៅជាប់​ថ្នល់ជាតិ​លេខ​៥ និង​ផ្លូវ​រថភ្លើង ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
      
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​កៅ ថាច ប្រធាន​ធានារ​គារ​អភិវឌ្ឍន៍ជនបទ លោក​ឡាយ គឹម​លី អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អ្នកវិនិយោគ​ក្នុងស្រុក ពលរដ្ឋ​និង​ថ្នាក់ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ បាន​ចូលរួម​ពី​ធី​បញ្ចុះបឋមសិលា ស្ថាបនា​ផ្សារ​នេះ កាលពី​ថ្ងៃទី​៣ កុម្ភ​: ។​

​លោក​សាន ស៊ានហូ អភិបាលស្រុក​អូជ្រៅ បាន​និយាយ ក្នុង​ពិធី​នា​ថ្ងៃទី​៣ កុម្ភ​:​ថា​: ស្រុក​នេះ ហាក់​នៅ​ជនបទ មាន​ផ្សារ​តែ​២​ប៉ុណ្ណោះ ហើយ​តូចៗ គ្មាន​ស្តង់ដារ​ទេ គឺ​ផ្សារ​គុ​ត្ត​សត និង​ផ្សារ​អូរ​បី​ជាន់​។ ផ្សារ​ទាំងនោះ​បងប្អូន​ពលរដ្ឋ នាំគ្នា​សង់​តូប ឬ​លក់​ក្នុង​ផ្សារ គ្មាន​សោភ័ណភាព អនាម័យ និង​សណ្តាប់ធ្នាប់ នៅក្បែរ​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង​ផង​។ តែ​ឥឡូវ បាន​ក្រុមហ៊ុន​ក្នុងស្រុក ឈ្មោះ​ភី​វី​ខេ​អ៊ិន​វេស​មិន បាន​វិនិយោគ​សាងសង់​ផ្សារ​អូរជ្រៅ ដើម្បី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទីផ្សារ​នៅ​ឃុំ​កូប ជាទី​ប្រជុំជន​ស្រុក​ថ្មី​។​
       
​លោក​ប៉ិន សា​វ៉ើ​ន ប្រធាន​ក្រុមហ៊ុន PVK Invesment  Co.,Ltd បាន​និយាយថាៈ ផ្សារ​អូរជ្រៅ​នេះ មាន​ផ្ទៃដី​ជាង ៧ ហិកតា​។ ក្នុងនោះ​ផ្នែក​អគារ មាន​អគារ​ផ្សា​ធំ ទំហំ​បណ្តោយ​៤៧​ម៉ែត្រ គុណ​ទទឹង​៥៧,៥ ម៉ែត្រ និង​មាន​តូប​សរុប​១៦៨​តូប​។ អគារ​ផ្សារ​ត្រី ទំហំ​បណ្តោយ​២៥​ម៉ែត្រ គុណ​៥៧,៥​ម៉ែត្រ មាន​តូប​១២១​តូប និង​ស្តង់​ទំហំ​១៣​ម៉ែត្រ គុណ​៤,២​ម៉ែត្រ សរុប​៥៦​ស្តង់​។​
       
​ចំណែក​ដី​នៅ​ជុំវិញ​ផ្សារ បាន​ត្រូវ​បែង​ចែកជា ២៤៤​ល្វែង មាន​សួនច្បារ កន្លែង​ហាត់ប្រាណ ប៉ុស្តិ៍​សន្តិសុខ បង្ក​ន់​អនាម័យ ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ធំ​ទូលាយ មាន​ប្រព័ន្ធ​ទឹក ភ្លើង លូបង្ហូរទឹក​សំអុយ  មាន​ផាសុកភាព​ដល់​បងប្អូន​អាជីវករ  ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម ស្របតាម​គោលនយោបាយ​សេដ្ឋកិច្ច របស់​ប្រទេស និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ វា​ក៏​ស្ថិត​លើ​ទីតាំង​នៃ​ប្រជុំ​ផ្លូវដែក ផ្លូវជាតិ​លេខ​៥ ផ្លូវ​ខេត្ត​លេខ​៥៨​ដែរ  ព្រមទាំង​ផ្លូវ​ជនបទ​ជាច្រើន​ក្នុងស្រុក ដែល​បង្កលក្ខណ​:​ងាយស្រួល ដល់​ការដឹកជញ្ជូន និង​រកស៊ី​។​
         
​លោក ប៉ិន សា​វ៉ើ​ន បាន​និយាយ​បន្តថាៈ ក្រុមហ៊ុន​ផ្តល់ជូន​ការលក់ មិន​យកប្រាក់​ឈ្នួល ៣ ឆ្នាំ សម្រាប់​តូប​ផ្សារ​ត្រី និង​បន្លែ​។ ឯ​តូប​និង​ស្តង់​ផ្សារ​ធំ ផ្តល់ជូន​លក់ដូរ មិន​យកប្រាក់​ឈ្នួល ១​ឆ្នាំ​។ ឯ​ដី អាច​ទិញ ដោយ​បង់​រំ​លោះ​បាន ក្នុង​អត្រា​ការប្រាក់​ទាប​។​
          
​មកទល់ពេលនេះ ផ្សារ​សាងសង់ បាន​ជាង​៦០​ភាគរយ តែ​យើង​ប្រារព្ធ​ពិធី​ផ្លូវការ​បញ្ចុះបឋមសិលា ដើម្បី​សិរី​សួស្តី និង​ជោគជ័យ​ទាំងអស់គ្នា ពេលនេះ​។ តាម​គម្រោង​ការសាងសង់​ផ្សារ​នេះ បានចាប់ផ្តើម​ពី​ចុងឆ្នាំ​២០១៥​មក ហើយ​យ៉ាងយូរ នឹង​រួចរាល់​នៅ​ខែឧសភា​ឆ្នាំ​២០១៦​។​
          
​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: រដ្ឋបាលខេត្ត និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អនុញ្ញាត​ច្បាប់​បង្កើត និង​សាងសង់​ផ្សារ​អូរជ្រៅ​នេះ​ឡើង ក៏មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា វា​នឹង​ក្លាយជា​ផ្សារ​ធំជាងគេ មាន​ស្តង់ដារ មាន​សោភ័ណភាព បរិស្ថាន អនាម័យ​ល្អ​។​
          
​លោក​គោ​ស៊ុំ សារឿ​ត បាន​បន្តថា​: រដ្ឋបាល ខេត្ត ក៏​ដូច​រាជរដ្ឋាភិបាល បាន​និង​បន្ត​ជម្រុញ លើក​ទឺ​ក​ចិត្ត​អ្នកវិនិយោគ ក្នុង​មូលដ្ឋាន ក្នុងស្រុក​ចូលរួម​វិនិយោគ និង​ប្រកប​អាជីវកម្ម​នានា ដើម្បី​លើកកម្ពស់​ជីវភាព​ផ្ទាល់ខ្លួន ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​។ ហើយ​ក្តី​រំពឹង គឺ​ផ្សារ​អូរជ្រៅ​នេះ នឹង​ផ្តល់​ភាព​ចម្រុងចម្រើន ការអភិវឌ្ឍន៍​ទាន់សម័យ ដល់​មូលដ្ឋាន ក៏ដូចជា​តំបន់​ព្រំដែន ជនបទ​៕V/S

         
​ស្រុក​អូរជ្រៅ នឹងមាន​ផ្សារ​ធំ ស្តង់ដារ​មួយ ជួយ​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​ស្រុក​

​ស្រុក​អូរជ្រៅ នឹងមាន​ផ្សារ​ធំ ស្តង់ដារ​មួយ ជួយ​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​ស្រុក​

​ស្រុក​អូរជ្រៅ នឹងមាន​ផ្សារ​ធំ ស្តង់ដារ​មួយ ជួយ​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​ស្រុក​

​ស្រុក​អូរជ្រៅ នឹងមាន​ផ្សារ​ធំ ស្តង់ដារ​មួយ ជួយ​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​ស្រុក​