សមត្ថកិច្ច​ប្រតិកម្ម​ខ្លាំងៗ​ថា មុខសញ្ញា​គ្រឿងញៀន​២៥​នាក់ ដែល​កម្លាំង​ខំ​តាម​ចាប់ ត្រូវ​តុលាការ​ដោះលែង​

ភ្នំពេញ: មន្ត្រីនគរបាល​ជាន់ខ្ពស់​រាជធានី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន​បាន​បញ្ចេញ​ប្រតិកម្មខ្លាំងៗ​ចំពោះ​ចំណាត់ការ​ទន់ខ្សោយ​រប​ស់ម​ន្ត្រី​​តុលាការ​ទាំង​ព្រះរាជអាជ្ញា និងចៅក្រម ក្រោយពី​ជនសង្ស័យ​២៥​នាក់​ពាក់ព័ន្ធ នឹង​បទល្មើស​គ្រឿងញៀន​ដែលកម្លាំង​នគរបាល​ចាប់ខ្លួន​​បាន​នោះ ត្រូវបាន​ដោះលែង​អស់ហើយ បន្ទាប់ពី​បញ្ជ​នទៅកាន់​តុលាការ នៅ​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​។​

​លោក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​គ្រឿងញៀន​បានបញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា​ជនសង្ស័យ​ទាំងអស់​​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបានលោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្ត្រ ដោះលែង​អស់ហើយ ក្រោយ​ចាប់ខ្លួន​ជាបន្តបន្ទាប់​ដែល​ខ្លះ​នៅ​តំបន់​បឹង​ឈូក​ដ៏​ស្មុគស្មាញ​។​

​ស្នងការរង​រូបនេះ បាន​បញ្ជាក់ថា «​យើង​ជា​សមត្ថកិច្ច​តាម​ចាប់ចង់​ងាប់​គ្មាន​ពេលដេកពួន តែ​ពេល​បញ្ជូនទៅ​តុលាការ​ស្រាប់តែ​ដោះលែង ដោះលែង​... គ្មានការគិតគូ​ពី​ភាព​នឿយហត់​របស់​សមត្ថកិច្ច​នោះឡើយ​» ។​

​លោក​បាន​បន្តទៀតថា «​តាម​បញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្នងការគឺ​អ្នកប្រើប្រាស់​ត្រូវបញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ប៉ុន្តែ​ពេល​យើង​ខំទៅ​ចាប់ ដើម្បី​រក្សា​សន្តិសុខ​តាម​មូលដ្ឋាន កាត់បន្ថយ​បទល្មើស​លួច ឆក់ ប្លន់​...បែរជា​លោក​ព្រះរាជអាជ្ញា​និង​លោក​ចៅ​​ក្រម​មួយចំនួន ដោះលែង​ទាំងអស់ តើយុត្តិធម៌​ទេ ហើយ​ខ្ញុំ​ប្រតិកម្ម​បែបនេះ ចង់​ដកដំណែង​ខ្ញុំ​នៅ​ថ្ងៃស្អែក ក៏​ដក​ទៅ​...»​។​

​បើតាម​ស្នងការរង​រូបនេះ កន្លងទៅ​ក៏មាន​ព្រះរាជអាជ្ញា និង​ចៅក្រម​មួយចំនួន​បានដោះលែង​មុខសញ្ញា​គ្រឿងញៀន​នេះ​ដោយ​គ្មាន​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ចនោះឡើយ សូម្បីតែ​តែ​ការអំពាវនាវ​របស់​ចៅហ្វាយក្រុង ក៏​មិន​ស្តាប់​ផងដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​តុលាការ គិតគូ​ពី​ការនឿយហត់ និង​ការលំបាករបស់​សមត្ថ​កិច្ច​ផង កុំ​ឲ្យ​ចាប់​បញ្ជូនទៅ​ដោះលែងៗ​នោះ​តើ​យើង​មាន​កម្លាំងឯណា​ចុះ​ចាប់​ជនល្មើស​ទៀត​។​

​ដោយឡែក លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ក៏បាន​បញ្ចេញ​ប្រតិកម្មផងដែរ ចំពោះ​ចំណាត់ការ​របស់លោក​ព្រះរាជអាជ្ញា និង​ចៅក្រម​ដែល​បានដោះលែង​ជន​គ្រឿងញៀន​ទាំងនេះ ក្រោយពី​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប និងចាប់ខ្លួន​ជា​បន្តបន្ទាប់​ដើម្បី​កាត់បន្ថយ​​បទល្មើស តាម​មូលដ្ឋាន ជាពិសេស​បញ្ហាគ្រឿងញៀន​នេះ​តែម្តង​។ នេះ​បើ​យោងតាម​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​បានលួច​បង្ហើប​យ៉ាង​​ដូច្នេះ​។​

​សូមបញ្ជាក់ថា៖នៅ​យប់​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការបង្ក្រាប​ករណី​គ្រឿងញៀន ជា​បន្តបន្ទាប់​រហូត​ឈានទៅដល់​ការចាប់ខ្លួនជនសង្ស័យ​២៥​នាក់​ដកហូត​ថ្នាំ​ជាង​៥០​កញ្ចប់ និង​ម៉ូតូ​១០​គ្រឿង ហើយក៏បញ្ជូន​ខ្លូន​ទៅ​តុលាការ ស្រាប់តែ​តុលាការ​សម្រេច​ដោះលែង​ទាំងអស់​តែម្តង​៕R

សមត្ថកិច្ច​ប្រតិកម្ម​ខ្លាំងៗ​ថា មុខសញ្ញា​គ្រឿងញៀន​២៥​នាក់ ដែល​កម្លាំង​ខំ​តាម​ចាប់ ត្រូវ​តុលាការ​ដោះលែង​

សមត្ថកិច្ច​ប្រតិកម្ម​ខ្លាំងៗ​ថា មុខសញ្ញា​គ្រឿងញៀន​២៥​នាក់ ដែល​កម្លាំង​ខំ​តាម​ចាប់ ត្រូវ​តុលាការ​ដោះលែង​