​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង

​​សៀមរាប: ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៤​នាក់ ត្រូវបាន​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តសៀមរាប ឃាត់ខ្លួន និង​ដកហូត​ម៉ូតូ បាន​ចំនួន​៣​គ្រឿង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។ នេះ​បើតាម​ការបញ្ជាក់​ពី ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​ខេត្តសៀមរាប ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។
​    ​
​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៣ និង​៣០​នាទី រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុង​សៀមរាប បន្ទាប់ពី​សមត្ថកិច្ច ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​រាយ​ការ ណ៍​ថា គាត់​ត្រូវបាន​ជនសង្ស័យ លួច​យក​ម៉ូតូ​ទៅ​បាត់​។
​    ​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន បាន​ខាងលើ ឈ្មោះ យោន វី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន Opennet​។
​    ​
​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ប្រធានការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ បាន​ដើរតួ​ជា​អ្នកជិះ​ម៉ូតូ ធ្វើ​ឲ្យ​ធ្លា​ក់លុយ ហើយ​នៅពេល ប្រជាពលរដ្ឋ ចុះ​រើស ពួកវា​ដែល​ជិះ​ម៉ូតូ តាម​ក្រោយ ក៏​ចូលមក​យក​ម៉ូតូ ជនរងគ្រោះ​តែម្តង​។​
​    ​
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ ក៏បាន​ដើរតួ ជា​អ្នកទិញ​ដី លក់​ដី ហើយ​បាន​ជួល​ម៉ូតូឌុប ជិះ​ចុះ​ជិះ​ឡើង នៅពេល​ស្គាល់គ្នា ក៏​ធ្វើជា​ខ្ចី​ម៉ូតូ ហើយក៏​ជិះ​យកទៅ​បាត់​តែម្តង​។
​    ​
​លោក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទី​១. ឈ្មោះ ថន ធន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​, ជនរងគ្រោះ​ទី​២. ឈ្មោះ យង់ គឹម​អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយឡែក ម្នាក់ទៀត សមត្ថកិច្ច​មិនបាន​បញ្ជាក់​ឡើយ​។​
​    ​
​ក្រៅពី​ដកហូត បាន​ម៉ូតូ​៣​គ្រឿង សមត្ថកិច្ច​បាន​ដកហូត ឯកសារ​ពាក់​ព​ន្ធ័​មួយចំនួនទៀត ដូចជា​កាត​គ្រី​ក្លែងក្លាយ ស្លាក​លេខ​កំពង់ធំ 1F-8349 ក្លែងក្លាយ និង​សម្ភារៈ​ពាក់ព័ន្ធ មួយចំនួនទៀត​។​
​    ​
​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​៕V/S

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជនសង្ស័យ​លួច​កាច់​សោ​រក​ពី​ប្រជាពលរដ្ឋ(រូបៈច័ន្ទគារ)