ប៉ូលិស​ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ និង​ថ្នាំញៀន​ជិត​១​គីឡូក្រាម

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប និងឡោម​ព័ទ្ធចាប់​មេ​គ្រឿងញៀន​ប្រុស​ស្រី​៤​នាក់​ជាមួយ​ថ្នាំញៀន ជិត​១​គីឡូ​ត៍ នៅក្នុងបន្ទប់​លេខ​៥០៧​និង​៥៦៥ នៃ​សណ្ឋាគារ សុខា ផ្លូវ​ទន្លេសាប ក្រុម​១០ ភូមិ​១សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃទី​៣ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ ។​

​ដោយមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ថា​មាន​ក្រុម​ជនសង្ស័យ​នេះ បានធ្វើសកម្មភាព​ជួញដូរ​គ្រឿងញៀន នៅក្នុង​សណ្ឋាគារ សុខា ហើយក៏​ជា​មុខសញ្ញាចាស់​របស់​សមត្ថកិច្ច​តាមដាន​ជា​យូរ​មកហើយ ។​

​ជនសង្ស័យ​ជា​ជនជាតិ​ចិន ប្រុស​ស្រី​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​លី គីម​ឆាយភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​ទី​២-​ឈ្មោះ​ស៊ូ ណាំង​ណាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។​ទី៣-​ឈ្មោះ​ហាយ យៀន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​។​និង​ទី​៤-​ឈ្មោះ​ហ្វា​ម គីម​ដុង ភេទ​ស្រីអាយុ​២៥​ឆ្នាំ (​ជនជាតិ​វៀតណាម​)​។​

 ក្រោយមក​កម្លាំង​ប៉ូលិស​បាន​បន្ត​នាំយក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ នោះមកចង្អុលបង្ហាញ​ពី​ទីតាំង​កន្លែង​រស់នៅ ដែល​នៅក្បែរ​ភោជនីយដ្ឋាន តា​យ តា​យជាប់​ផ្លូវ​លេខ​២០០ ក្នុង​បន្ទប់​ជួល​លេខ​២២០ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

​បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ទាំងនោះ ក៏បាន​រកឃើញ​មានប្រដាប់​ជួញដូរ​និង​ប្រើប្រាស់​មានដូចជា​៖​ជ​ញ្ចី​ង សម្រាប់​ថ្លឹង គ្រឿងញៀន​ចំនួន​១.ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​៣. ស្បោង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន .ក្រដាស​អាលុយមីញ៉ូម​ចំនួន​១​ដុំ​. ដែកកេះ​២ .​និង​កន្ត្រៃ​ដែក​ចំនួន​១​ផងដែរ​។​

​ក្រោយពេល​ធ្វើការ​ចុះបង្ក្រាប​និង​ឆែកឆេរ​រួចហើយ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន រៀបចំកសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕R​