​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

​សៀមរាប: នាយទាហាន​ដឺ​បេ ដែល​ឈរជើង នៅ​ខេត្តសៀមរាប ចំនួន​២​រូប ត្រូវបាន​កងកម្លាំង ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ពីបទ​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ ។​
​    ​
​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ ប្រធានការិយាល័យ សន្តិសុខ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ ដែលជា​នាយទាហាន​២​រូប ត្រូវបាន​ឃាត់ខ្លួន​នោះ គឺ​ម្នាក់​ឈ្មោះ គី ហាក់​ឡុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ  ឋា​ន្ត​ន​រស​ក្កិ វរសេនីយ៍ត្រី និង​មាន​មុខងារ​ជា​ជំនួយការ របស់​នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប និង​មាន​ទីលំនៅ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ឈ្មោះ គី ហាក់​ឡុង គឺជា​ជនដៃដល់ ជា​អ្នក​ដក​កាំភ្លើង ម៉ាក CF 98.929 និង​មាន​លេខ​អាវុធ ០០០៨៥៧០៦៤៤៨ ដែលជា​អ្នកបាញ់​ផ្ទាល់ដៃ​។ រីឯ​ម្នាក់ទៀត ឈ្មោះ តាន់ អ៊ុយ​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ឋា​ន្ត​ន​រស​ក្កិ​វរសេនីយ៍ទោ ឋានៈ​នាយរង​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប និង​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជន​ទាំងពីរ គឺជា​ទាហាន​ចំណុះអោយ​ការិយាល័យ​ទី​២ កងទ័ពជើងគោក​។​
​    ​
​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ បាន​បញ្ជាក់ថា នាយទាហាន​ទាំងពីរ​រូប ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ស្នាក់ការ​មណ្ឌល​៤ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​ពួកគេ បាន​បាញ់បោះ រួចហើយរ​ត់ទៅ​ស្នាក់ការ​មណ្ឌល​៤ ដែលជា​ទីកន្លែង ត្រូវបាន​ចាប់ខ្លួន​។​
​    ​
​ប្រភពព័ត៌មាន មុនពេល​កើតហេតុ បញ្ជាក់ថា នៅ​ព្រឹក​នោះ ជន​ឈ្មោះ​គី ហាក់​ឡុង បាន​ស្នាក់​នៅក្នុង​ស្នាក់ការ​មណ្ឌល​៤ សង្កាត់​គោកចក ដោយ​ស្រី​កំណាន់​របស់ខ្លួន បានធ្វើ​បាយទឹក អោយ​ហូប​ជាមួយ​មន្ត្រី​ក្នុង​មណ្ឌល និង​មានការ​ហូបចុក​ជាតិ​ស្រវឹង​ផង​។ នៅ​ល្ងាច​ថ្ងៃ​ដដែល ពួកគេ​ក៏​នាំគ្នា​ចូល​ខារ៉ាអូខេ HIDDEN PALACE បន្ទប់​លេខ​៧៧៧៧ មាន ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។​
​    ​
​ប្រភព​បាន​បញ្ជាក់ថា នៅពេល​កំពុង​ផឹក និង​ច្រៀង​នោះ ក៏មាន​ទាស់សំដី​គ្នា រវាង​មិត្ត​ភ័ក្ត្រ​រួមការ​ងារ ពី​រឿង​ស្រឡាញ់​ស្រី​កំដរ នៅក្នុង​នោះ ហើយ​ឈ្មោះ គី ហាក់​ឡុង ក៏​ដក​កាំភ្លើងខ្លី​របស់ខ្លួន បាញ់​១​គ្រាប់​ភ្ជុ​ច​ទៅ​ជញ្ជាំង បន្ទប់​លេខ​៧៧៧៧ នោះ​តែម្តង​។ ប៉ុន្តែ​ចម្លើយសារភាព របស់​ឈ្មោះ គី ហាក់​ឡុង នៅ​កន្លែង​កងរាជអាវុធហត្ថ បាន​បញ្ជាក់ថា រូបគេ​ខឹង​ស្រី​ស្នេហ៍ និង​កូនចៅ​របស់ខ្លួន កុម្ម៉ង់​ម្ហូប​ច្រើនពេក​។​
​    ​
​ក្រោយពី​បាញ់បោះ​សេរី​រួចហើយ ទាំង​ជនដៃដល់ ទាំង​មិត្ត​ភ័ក្ត្រ​របស់ខ្លួន បាន​ប្រញាប់ប្រញាល់​ចេញពី​បន្ទប់​ខារ៉ាអូខេ ទៅ​ស្នាក់ការ​មណ្ឌល​៤ របស់ខ្លួន​វិញ ដើម្បី​គេចខ្លួន​។ ប៉ុន្តែ​នៅ​ម៉ោង ៩ យប់ ថ្ងៃ​ដដែល សមត្ថកិច្ច បាន​ចុះទៅ​កាន់​មណ្ឌល​៤ ហើយ​សមត្ថកិច្ច ក៏​សុំ​បញ្ជា​ពី​តំណាង​អយ្យការ អភិបាលខេត្ត​សៀមរាប ក៏ដូចជា មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត ធ្វើយ៉ាងណា​ចាប់ខ្លួន​ជនដៃដល់ អោយខាងតែបាន ព្រោះថា ជន​ឈ្មោះ គី ហាក់​ឡុង មិនមែន​ប្រព្រឹត្ត​ការបាញ់បោះ​សេរី លើក​ទី​១​ទេ​។​
​    ​
​នៅ​កន្លែងកើតហេតុ នា​មណ្ឌល​៤ ទីកន្លែង​ជនសង្ស័យ​លាក់ខ្លួន ត្រូវបាន​សមត្ថកិច្ច បញ្ជាក់ថា ឈ្មោះ គី ហាក់​ឡុង ដែល​ពាក់​ស​ក្កិ​៤ មិន​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ភ្លាមៗ​ទេ ព្រោះថា ជនសង្ស័យ ឈ្មោះ តាន់ អ៊ុយ​ហួត ពាក់​ស​ក្កិ​៤​កន្លះ មុខងារ​នាយរង​មណ្ឌល​៤ បានចេញ​មុខ​កាង ហើយ​បញ្ជា​អោយ​កូនចៅ ទៅយក​កាំភ្លើង​នៅក្នុង​ឃ្លាំង មក​បាញ់​លើ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដែល​កំពុង​ប្រតិបត្តិការ​នោះ ថែម​ទៀតផង​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា កន្លងមក ឈ្មោះ គី ហាក់​ឡុង បាន​បាញ់បោះ​សេរី ចំនួន​៤​លើក​រួចមកហើយ ហើយ​ក្នុងនោះ​គឺ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន បញ្ជូនទៅ​តុលាការ ហើយ​ត្រូវបាន​ដោះលែង អោយនៅ​ក្រៅ​ឃុំ និង​ដាក់អោយ​ស្ថិតក្រោម ការតាមដាន​តាមផ្លូវ តុលាការ​។ ហើយ​កន្លង​មកទៀត ឈ្មោះ គី ហាក់​ឡុង តាំងខ្លួន​ជា​ឧកញ៉ា និង​ថៅកែ​ក្រុមហ៊ុន និង​យក​តួនាទី​របស់ខ្លួន ទៅ​កាក់​ឈើ ចាប់​ឈើ​ស្ទើរតែ​គ្រប់​ទីកន្លែង ថែម​ទៀតផង​។​
​    ​
​ជនសង្ស័យ​ទាំងពីរ​រូប ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ជាមួយ​វត្ថុតាង រួមមាន អាវុធខ្លី ម៉ាក CF 98.929 លេខ​០០០៨៥៧០៦៤៤៨, បង់​ចំនួន​១, គ្រាប់​ចំនួន​១៣​គ្រាប់​, ទូរស័ព្ទ​ចំនួន​៤​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ចំនួន​១ គ្រឿង ម៉ាក​ណូគា​ចុច​ពិល​ចំនួន​១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​ចំនួន​១​គ្រឿង និង​ម៉ាក​ចូរ​៥០០ ចំនួន ១​គ្រឿង ប្រាក់​ដុល្លារ​ចំនួន​១៥២​ដុល្លារ ប្រាក់រៀល​ចំនួន​១១០០​រៀល សោរ​តេ​ឡេ​រថយន្ត ចំនួន​១ កាបូប​លុយ​ចំនួន​១ និង​អត្តសញ្ញាណប័ណ្ណ​យោធា​ចំនួន​១​សន្លឹក​៕V/S

​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

​ចាប់​នាយទាហាន​ដឺ​បេ ប្រចាំខេត្ត​សៀមរាប​២​នាក់ ដែល​បាញ់បោះ​សេរី នៅក្នុង​ខារ៉ាអូខេ

ជនសង្ស័យ គី ហាក់​ឡុង​និង តាន់ អ៊ុយ​ហួត និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។​(រូបៈ ច័ន្ទគារ)

​