ប្រកាស​សាលក្រម​ ​សំណុំរឿង​ក្រុម​ជនជាប់ចោទ​១៣​នាក់ មាន វន់ពៅ​ ចាន់ពុទ្ធិ​ស័ក្តិ និង​ថេ​ងសាវឿន​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ សាលា​​ឧទ្ធរណ៍ បានប្រកាស​សាលក្រម​​សំណុំរឿង​ក្រុម​ជនជាប់ចោទ​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​លោក​វន់ ពៅ​​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ លោក​ចាន់ ពុទ្ធិ​ស័ក្តិ ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ​និង​លោក​ថេ​ង សាវឿន សកម្មជន​​សិទ្ធិមនុស្ស ដោយ​តម្កល់​សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញ ទុកជាបានការ​ដដែល ។​

​ការប្រកាស​សាលក្រម​នេះ គឺ​បន្ទាប់​​ពី​សាលាឧទ្ធរណ៍ បាន​បើក​សវ​នា​​ការ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ការដឹកនាំ​ធ្វើ​​បាតុកម្ម​ទាមទារ​ប្រាក់​ខែ នៅមុខ​​រោងចក្រ​យ៉ាក ជី​ង ជិត​តំបន់​សេដ្ឋ​​កិច្ច​ពិ​សេ​កំបូល កាលពីដើមឆ្នាំ​២០១៤​។​

ជនជាប់ចោទ​ទាំង​១៣​នាក់ ត្រូវបាន​​តុលាការក្រុង​ភ្នំពេញ កាត់ទោស​​កាលពី​ថ្ងៃ​ទ​៣០ ខែឧសភា ឆ្នាំ​២០១៤​ដោយ​សម្រេច​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ​៦​ខែ ទៅ​៤​ឆ្នាំ ៦​ឆ្នាំ ចោទ​ពីបទ​ហិង្សា​​ដោយ​ចេតនា និង​ធ្វើអោយ​ខូចខាត​​ដោយ​ចេតនា​៕​