​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​ចាប់ខ្លួន​នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: ជ​នស​ង្ស​យ័​ប្រុស​ស្រី​២​នាក់ ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់ខ្លួន តាម​ទីកន្លែង​ខុសៗ​គ្នា កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ព្រហ្ម វណ្ណា ជា​ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ចាប់ខ្លួន នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ នា​វេលា​ម៉ោង​ជិត​១១​យប់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់ ទម្ងន់​១,៥៨​ក្រាម និង​វត្ថុតាង​មួយចំនួនទៀត​។

​ជនសង្ស័យ​ទី​២ ឈ្មោះ យ៉ោ ធី​ហឿង ជា​ជនជាតិ​វៀតណាម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ចាប់ខ្លួន​នៅ​អូរ​១ សង្កាត់​លេខ​៤ នៅវេលា​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ដកហូត​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន ១​កញ្ចប់ ទម្ងន់ ២,៧៣​ក្រាម និង​វត្ថុតាង​មួយចំនួនទៀត​៕V/S

​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​ចាប់ខ្លួន​នៅ​ក្រុងព្រះសីហនុ​