ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​​​​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​​កោះសន្តិភាព​​បានឲ្យដឹង​​ជំហានដំបូងនៅប៉ុន្មាននាទី​មុននេះថា​​​ ​ក្រុមអ្នកភូមិជាច្រើននាក់​​​រស់​នៅក្នុងឃុំធម្មតាអ​​ ​​ស្រុកសំរោង​ទង និង ឃុំមហាសំាង​​​ ​ស្រុកភ្នំស្រួច​​​​ ដែលផ្ទុះការតវ៉ាបិទផ្លូវ​​ ​ ​(ផ្លូវលំចុះពីផ្លូវជាតិលេខ៤) ​រយៈពេលពីរថ្ងៃមកហើយ ​ដើម្បីឲ្យអាជ្ញាធរនិងក្រុមហ៊ុនកិនថ្ម​ ​​​ដោះស្រាយរឿងដី​ហុយ​ប៉ះពាល់សុខភាពនោះ​ ​មកដល់ថ្ងៃទី០៤កុម្ភៈ​ ដែលជាថ្ងៃទី៣ក្នុងការតវ៉ានេះ​ ក្រុមអ្នកភូមិបានយកដើមឈើ​មកដំាកណ្តាលទ្រូងផ្លូវតែម្តង ​បន្ទាប់ពីពុំមានដំណោះស្រាយ ។

សេចក្តីរាយការណ៍​បានបន្តថា ​ការតវ៉ាពីសំណាក់ក្រុមអ្នកភូមិខាងលើនេះ​ដឹកនំាដោយអនុប្រធានភូមិម្នាក់មកពីគណបក្សប្រឆាំង​ ហើយថាមកដល់ម៉ោង​៩និង៣០នាទី​ព្រឹក​ថ្ងៃព្រហស្បតិ៍ដដែល​នេះការតវ៉ានៅតែបន្ត ​ខណៈមន្រ្តីអាជ្ញាធរ ​និងតំណាងក្រុមហ៊ុនកិនថ្ម​ចំនួន៣មិនទាន់ចុះមកដោះស្រាយ​នៅឡើយ៕