ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​​បង​ប្អូនជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទិញ​ទឹកក្រឡុក​​ ត្រូវ​​​ចោរ​មួយ​ក្រុម​កាប់​​ប្រហារ​ប្លន់​យក​ម៉ូតូ​បាន​​សម្រេច​​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី៣​ កុម្ភៈ ២០១៦ ត្រង់​ចំណុច​​មុខ​សា​លាម​ត្តេ​យ្យទួល​គោក ​នៅ​កែង​​​ផ្លូវ២៨៩​​និងលេខ​៥២៨​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី១​ ខណ្ឌទួលគោក  ។

​បុរស​​រង​គ្រោះ​​ ឈ្មោះ ស្រី សុភាព ​អាយុ​២៥​​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ១​ ផ្លួ​វ​លេខ​៧០​ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​លែ​ត​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF-2024 ជិះ​គ្នា​២​នាក់​បងប្អូន ។

​បុរស​រង​គ្រោះ​បាន​និយាយ​​ថា មុន​ពេល​កើត​ហ​តុ​ គាត់​២​នាក់​​បងប្អូន​​ជិះ​ម៉ូតូ​ពី​ផ្ទះ​បំណង​ទៅ​ទិញ​ទឹកក្រឡុក​​លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​​មាន​​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា៦​​នាក់​ ជិះ​ម៉ូតូ​៣គ្រឿង​ ​ជិះ​មក​ជិត​​​និង​​ធ្វើ​សកម្មភាព​កាប់​​ប្រហារ​ប្លន់​យក​ម៉ូតូ​ពី​​​គាត់​តែ​ម្តង​ ​សំណាងល្អ​​​ពួក​គាត់​​មិន​ត្រូវ​បាន​​ជន​ល្មើស​កាប់​​ឱ្យ​រ​ងរ​បួស​​នោះ​ទេ ​ដោយ​សារ​​តែ​​បាន​រត់​គេច​ ។

ក្រោយ​ពេល​កើតហេតុ​ ​​បុរស​​​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កក់ទី១​ ​ដើម្បី​​​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ក្រុម​ចោរ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​​ច្បាប់ ៕