ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖​ ​​ហាង​ខារ៉ាអូខេមួយ​កន្លែង​​មានបង្កប់​សេវា​ផ្លូវភេទ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​​លោកស្រីដួង ថាវ​រី នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​​ជួញដូរ​​មនុស្ស​ និង​ការពារ​អ​នីថិ​ជន​ខេត្ត ​ធ្វើការ​បង្ក្រាប​​រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​​ម្ចាស់​ហាង​និង​​កូន​ចំនួន​៣​នាក់ ព្រមទាំង​​ជួយ​រំដោះ​នារី​រង​គ្រោះ​ចំនួន​​៨​នាក់ ​នាំ​​​​មក​កាន់​ការិយាល័យ​ជួញដូរ​ខេត្ត ដើម្បី​ធ្វើការ​សាក​សួរ​​ ។

​ហេតុ​ការណ៍​​​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣​ ​កុម្ភៈ ​២០១៦ ក្នុងភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទ
បា​គង ខេត្តសៀមរាប ​។

តាម​​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្នុង​ប្រត្តិបត្តិការ​នេះ​ កម្លាំង​ជំនាញ​បាន​​​ឃាត់ខ្លួន​ម្ចាស់​ទី​តាំង​ ​និង​កូនប្រសា​ចំនួន​៣​នាក់ ​និង​រំដោះ​ស្ត្រី​រង​គ្រោះ​ចំ​នួន​​៨​នាក់ យក​មក​កាន់​​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនី​​ថិ​ជនខេត្ត ។ ​ប្រភ​​ព​​​បន្ត​ថា ក្រោយ​ពី​ធ្វើកា​រ​​ឃាត់ខ្លួន​និង​រំដោះ​ស្ត្រី​រង​គ្រោះ​ខាងលើ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​បន្ទប់​ខារ៉ាអូខេ​ចំនួន​២​បន្ទប់ និង​បន្ទប់​ជួល
តូច​ៗ ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ ក្នុង​នោះ​ទុក​សម្រាប់​​បម្រើផ្លូវភេទ​ចំនួន​៧​បន្ទប់​ ។