ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ គំនរ​ឈើ​ប្រភេទ​លេខ​១​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុងភូមិ​កណ្តាល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ត្រូវ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចុះ​ធ្វើការ​បង្ក្រាប និង​រឹបអូស​យក​មក​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៣ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា គំនរ​ឈើ​ទាំងនោះ​ចំនួន​២៥១​ដុំ ស្មើ​២២​ម៉ែត្រគូប ត្រូវ​កម្លាំង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋ​ខ​បាល​ព្រៃឈើ ក្នុង​ស្រុក​អន្លង់​វែង ។ សព្វថ្ងៃ លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ចាត់​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រាល់​កម្ម​ភាព​របស់​ក្រុម​ឈ្មួញ ដែល​កំ​ពុង​ប្រព្រឹត្ត​ល្មើស​ទាំងនេះ ។