យូអិន ថាកិច្ចចរចាសន្ដិភាព ស៊ីរីអាចនឹងចាប់ផ្ដើម ជាថ្មីក្នុងពេលឆាប់ៗ

ហ្ស៊ឺណែវ៖ យោងតាមសេចក្ដីថ្លែងការណ៍ពីការិយាល័យ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក ការងារវិបត្តិស៊ីរីបានឲ្យដឹងថា កិច្ចចរចាស្វែងរកសន្ដិភាពសម្រាប់ប្រទេសស៊ីរីនឹងត្រូវបន្ដ ចាប់ផ្ដើមជាថ្មី នៅទីក្រុងហ្ស៊ឺណែវដោយមិនឲ្យហួសថ្ងៃទី២៥ ខែកុម្ភៈឡើយ ឫក៏អាចឆាប់ជាងនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីលោក ស្តាហ្វាន ឌឺមីស្ទួរ៉ា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកការងារវិបត្តិស៊ីរី ដែលបានប្រកាសថា កាលបរិច្ឆេទសម្រាប់បន្ដកិច្ចចរចាសន្ដិភាពស៊ីរី ត្រូវបានកំណត់រួចទៅហើយ គឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

នៅក្នុងសេចក្ដីថ្លែងការនោះដដែលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលចរចា ប្រេសិតរូបនេះ នឹងធ្វើការពិគ្រោះយោបល់ ចំពោះក្ដីព្រួយបារម្ភជាមួយ នឹងភាគីពាក់ព័ន្ធ រួមទាំងស្រ្តីស៊ីរី និងសង្គមស៊ីរីលផងដែរ ហើយក្រោយពីកិច្ចចរចានៅទីក្រុងហ្ស៊ឺណែវបញ្ចប់លោក នឹងបន្ដដំណើរ ទៅកាន់ក្រុងឡុងដ៍ប្រទេសអង់គ្លេស ដើម្បីចូលរួមព្រឹត្តិការណ៍សន្និសីទក្នុងតំបន់ និងគាំទ្រស៊ីរីឆ្នាំ២០១៦ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា សង្គ្រាមស៊ីវិលស៊ីរី បានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១១ មកម្លេះដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធជាច្រើនក្រុម ប៉ះទង្គិចជាមួយនឹងយោធាអន្ដរាគនមន៍ពីអន្ដរជាតិ សង្គ្រាមក្នុងស្រុកនេះបន្សល់ពលរដ្ឋស៊ីរីស្លាប់ ១៣៨,៨៥៨នាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនោះក្រុមឧទ្ទាម និងយោធារដ្ឋាភិបាលចំនួន ៣១,៦២២នាក់ តួរលេខសរុបខាងលើភាគច្រើនជាក្មេង និងស្រី្ត៕

យូអិន ថាកិច្ចចរចាសន្ដិភាព ស៊ីរីអាចនឹងចាប់ផ្ដើម ជាថ្មីក្នុងពេលឆាប់ៗ

យូអិន ថាកិច្ចចរចាសន្ដិភាព ស៊ីរីអាចនឹងចាប់ផ្ដើម ជាថ្មីក្នុងពេលឆាប់ៗ

  • យូអិន ថាកិច្ចចរចាសន្ដិភាព ស៊ីរីអាចនឹងចាប់ផ្ដើម ជាថ្មីក្នុងពេលឆាប់ៗ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/02/04  Category:​អន្តរជាតិ