ចិន គ្រោងបាញ់បង្ហោះផ្កាយរណប ប្រមាណ៤០គ្រឿង ទៅកាន់ទីលំហ ក្នុងអំឡុងពេល ៥ឆ្នាំ

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ចិន មានផែនការ បាញ់បង្ហោះផ្កាយរណប ប្រមាណ៤០គ្រឿង ដែលជាប្រភេទផ្កាយរណបស៊ើបការណ៍ដែនអាកាស ហៅថា Beidou ក្នុងអំឡុងពេល៥ឆ្នាំ ដើម្បីជួយដល់បណ្តាញការងារ និងដែនអាកាសពិភពលោក ។ អ្នកនាំពាក្យមួយរូប បានថ្លែងកាលពីថ្ងៃពុធ ។

លោក Ran Chengqi អ្នកនាំពាក្យនៃប្រព័ន្ធផ្កាយរណប ដែនអាកាស Beidou និងជានាយកគ្រប់គ្រង លើផ្កាយ រណប ដែនអាកាសចិន បានឲ្យដឹងថា នៅចុងឆ្នាំ២០១៨ ផ្កាយរណបចំនួន១៨គ្រឿងនឹងត្រូវបង្ហោះឡើង ទៅកាន់ដងតារាវិថី ។

លោក Ran បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធផ្ទៃក្នុងនៃផ្កាយរណប ដែនអាកាស នៅក្នុងប្រទេសចិន គឺបានបង្កើន ៥ម៉ែត្រ លើសពីមុន ដែលនេះជាការអភិវឌ្ឍន៍ ផ្នែកសហ្វវែ និងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ។

នៅក្នុងឆ្នាំ២០២០ ចិន នឹងអាចគ្រប់គ្រងលើព័ត៌មាន ដែនអាកាស បានទូទាំងពិភពលោកតែម្តង ៕