តម្លៃមាសឡើង ខណៈអត្រារូបិយប័ណ្ណ ដុល្លារអាម៉េរិក ធ្លាក់ចុះ

ជីកាហ្គោ៖ យោងតាមការបង្ហាញឡើង នូវតួលេខមួយដោយ COMEX ហាងចែកចាយគ្រឿងល័ង្កា New York Mercantile Exchanges បានឲ្យដឹងថា តម្លៃមាសបានកើនឡើង តែអត្រារូបិយប័ណ្ណដុល្លារអាម៉េរិក បែរជាធ្លាក់ចុះ  ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា តម្លៃមាស នឹងបន្តកើនឡើងវិញ រហូតដល់ខែមេសា ដោយកើន ឡើង ១៤,១ដុល្លារ ឬស្មើនឹង១,២៥ភាគរយ ខណៈដែលតម្លៃមាសមាន ចំនួន១.១១៤,៣០ដុល្លារអាម៉េរិក ក្នុងមួយអោន (២៨,៣៥ក្រាម) ។

អត្រាតម្លៃរូបិយប័ណ្ណដុល្លារបានវាយតម្លៃថា តម្លៃមាសវាកើនឡើងផ្ទុយពីអត្រារូបិយប័ណ្ណ ដោយបានធ្លាក់ចុះ ១,៧៦ភាគរយ ស្មើនឹង៩៧,០៨សេន ។ ជាធម្មតា រវាងរូបិយប័ណ្ណដុល្លារ និងមាស គឺមានទិសដៅខុសគ្នា ។

ក្រុមអ្នកវិភាគមួយចំនួនបានអះអាងថា នៅពេលដែលអត្រារូបិយប័ណ្ណដុល្លារ បានធ្លាក់ចុះ ហាងឆេង ឬតម្លៃមាស បានកើនឡើងមិនខាន គ្រាន់តែការកើនឡើងវាសន្សឹមៗ ៕