រថយន្ត​កុងតឺន័រ​២​គ្រឿង​សណ្តោង​បត់ ត្រូវ​រថយន្ត Lexus 470 មក​បុក​កៀប​ជាប់​គ្នា​

Doliprane TVC

​ភ្នំពេញ ​: រថយន្ត​កុងតឺន័រ​២​គ្រឿង​ដែល​មួយគ្រឿង​ខាងក្រោយ​ខូច ហើយ​ត្រូវបាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​សណ្តោង​នោះ <!–more–>ពេលមកដល់​ផ្លូវបំបែក​ជា​បួន ក៏ត្រូវ​រថយន្ត Lexus មក​បុក​គាប​ជាប់​គ្នា កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី​យប់​ថ្ងៃ​ឈានចូល​ទី​ ១ កុ​ម្ភះ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ កែង​និង​ផ្លូវ​សម្តេច​ជាស៊ីម ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

រថយន្ត​កុងតឺន័រ​២​គ្រឿង​សណ្តោង​បត់ ត្រូវ​រថយន្ត Lexus 470 មក​បុក​កៀប​ជាប់​គ្នា​

​តាម​ប្រភព​ពត៍​មានបាន​អោយដឹងថា​មុនពេល​កើតហេតុគេ ឃើញ​រថយន្ត​កុងតឺន័រ​២​គ្រឿង​សណ្តោង​គ្នា ដោយមាន​១​គ្រឿ​ខាងក្រោយ​ខូច បើក​តាមផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​ត្រង់​ស្តុ​ប​ផ្លូវបំបែក​ជា​បួន រថយន្ត​កុងតឺន័រ​ដែល​សណ្តោង​គ្នា​នោះ បាន​បត់​ស្តាំ​ទៅ​ផ្លូវ​សម្តេច​ជាស៊ីម ខណៈនោះ ក៏មាន​រថយន្ត Lexus 470 ពណ៍​ស្លែ​រពាក់ ស្លាក​លេខ​ភ្នំពេញ 2N-6377 បើកបរ​ដោយ​បុរស ស្រវឹងស្រា​ម្នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន បាន​បត់​ឆ្វេង​ទៅ​ផ្លូវ សម្តេច​ជាស៊ីម​ដូចគ្នា ដោយ​មើលមិនឃើញ​ខ្សែរ​កាប​របស់​រថយន្ត​កុងតឺន័​សណ្តោង​គ្នា ទើប​រថយន្ត​Lexus470 ទៅបុក​ទាក់​នឹង​ខ្សែរ​កាប ខ្ទាត​ទៅបុក​ផ្អឹប​និង​ក្បាល​រថយន្ត​ដែល​ខូច​សណ្តោង​ពីក្រោយ​គាប​ជាប់​គ្នា បង្កអោយមាន​ការភ្ញាក់ផ្អើល​តែម្តង ដោយសារតែ ម្ចាស់​រថយន្ត Lexus470​ស្រវឹងស្រា ចុះ​ពីលើ​រថយន្ត​មករក​រឿង​ខាង​រថយន្ត​កុងតឺន័រ​ប្រកែក​រក​ឈ្នះ​រៀងខ្លួន ។​

រថយន្ត​កុងតឺន័រ​២​គ្រឿង​សណ្តោង​បត់ ត្រូវ​រថយន្ត Lexus 470 មក​បុក​កៀប​ជាប់​គ្នា​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរ​ខណ្ឌ មក​ធ្វើការ​វាស់វែង​នាំយក​រថយន្ត​ទាំង​៣​គ្រឿង​យកទៅ​ទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ចាំ​ព្រឹក​ទើប​ដោះស្រាយ​គ្នា​។ វិជ្ជា