Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

ខ្សែ​ការពារ​ឆ្វេង​វ័យ​ក្មេង​របស់​ Manchester United កីឡាករ Luke Shaw ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាក់​ជើង​ ត្រូវ​បាន​គេ​ឃើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្រុមកាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ដែលជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម។

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

កីឡាករ​វ័យ​២០ឆ្នាំ បាន​រង​របួស​បាក់​ជើង​កាល​ពី​ខែ​កញ្ញា ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Hector Moreno របស់ PSV Eindhoven នៅ​ UEFA Champions League។ តាំង​ពី​ពេល​នោះ​មក Shaw មិន​ទាន់​បាន​ប៉ះ​បាល់​វិញ​នៅ​ឡើយ​ទេ ហើយ​បើ​តាម​ការ​រំពឹង​ទុក ទំនង​ជា​អាច​លេង​បាន​វិញ​ក្នុង​ខែ​ឧសភា​ខាង​មុខ ពោល​គឺ​មុន​ពេល​បញ្ចប់​រដូវ​កាល។

អតីត​ខ្សែ​ការពារ​ Southampton ត្រូវ​​គេ​ថត​បាន​ពេល​កំពុង​ធ្វើ​ដំណើរ​ជាមួយ​មិត្តរួម​ក្រុម​ដែល​រង​របួស​ដែរ គឺ Ashley Young ទៅ​កាន់​ទីលាន​ហ្វឹកហាត់ Carrington HQ។ ទោះ​មិន​ទាន់​អាច​ហាត់​បាន​ពេញលេញ ប៉ុន្តែ​វត្តមាន​ជា​ថ្មី​នេះ ជា​ដំណឹង​ល្អ​មួយ ដែល​បញ្ជាក់​ថា​រូប​គេ​កាន់​តែ​ជិត​អាច​លេង​បាន​វិញហើយ។

ចាំ​មើល​ទាំង​អស់​គ្នា​ ថា​តើ Shaw អាច​ត្រលប់​ជួយ​ក្រុម​បាន​មុន​បញ្ចប់​រដូវ​កាល​ឬ​អត់?​​​

 Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

Luke Shaw ចូល​ទីលាន​ហ្វឹកហាត់ ក្រោយ​បាក់​ជើង​ជិត​កន្លះ​ឆ្នាំ

ប្រភព៖ dailymail