ក្រសួង​ធនធានទឹក និង ឧតុនិយម​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ​

Doliprane TVC

​ក្រសួង​ធនធានទឹក និង ឧតុនិយម​បានបញ្ជាក់​សារជាថ្មី​ម្តងទៀត នៅថ្ងៃនេះ​ថា អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ចុះ​ត្រ​ជាត់​ម្តងទៀត នៅក្នុង​ខែ​គ​ម្ពៈ ឆ្នាំ ២០១៦ នេះ ។លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ឲ្យ​អ្នក​សា​ពត៌មាន​ដឹងថា យោងតាម​ការព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ម្តងទៀត ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ។
​​

ក្រសួង​ធនធានទឹក និង ឧតុនិយម​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ​

បណ្តា​ខេត្ត​ដែល​ចុះ​ត្រជាក់​ខ្លាំង​រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង ខេត្តបន្ទាយមានជ័យ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៥-១៧ អង្សា​សេ ។ ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និង ខេត្តសៀមរាប សីតុណ្ហភាព អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៧-១៩ អង្សា​សេ ។​

ក្រសួង​ធនធានទឹក និង ឧតុនិយម​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ​

​ការចុះ​ត្រជាក់​នេះ ក៏មាន​លាយឡំ​ជាមួយនឹង​ការធ្លាក់​ខ្យល់​ផងដែរ ហើយ​បងប្អូន​​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ និង កុមារ ៕​សុថា​ត់​

ក្រសួង​ធនធានទឹក និង ឧតុនិយម​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ​

ក្រសួង​ធនធានទឹក និង ឧតុនិយម​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ​