សិល្បៈ​និងវប្ប​​​ធម៌ &raquo វប្ប​​​ធម៌

ពិធី​បុណ្យចូលឆ្នាំ​ចិន ជា​អំឡុង​ពេល​ដែល​ក្រុម​គ្រួសារ​ជួបជុំ​គ្នា​ពី​គ្រប់​ទិស​ទី និង​ជា​វេលា​ដែល​មនុស្ស​ក្នុង​គ្រួ​សារបាន​ទទួលទាន​អាហារ​រួម​គ្នា រីឯ​ការ​ចម្អិន​អាហារ​ស្រប​តាម​ជំនឿ​របស់​ជនជាតិ​ចិន​ប្រកបដោយ​សិរី​សួស្តី ។

អាហារ​ផ្តល់​សិរី​សួស្តី​ដែល​ជនជាតិ​ចិន ពេញ​និយម​ទទួលទាន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​រួម​មាន ៖
-​ប៉ាវ​ហ៊ឺ ៖ គ្រំ​ប៉ាវ​ហ៊ឺ ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​កំពូល​ម្ហូប​របស់​ចិន​មាន​តម្លៃ​ខ្ពស់​បំផុត និង​មាន​កូ​ឡេ​ស្តេ​រ៉​ល​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​អាហារ​សមុទ្រ ផ្សេង​ៗ​ទៀត ជា​សត្វ​ស៊ី​រុក្ខជាតិ​ជា​អាហារ​ធ្វើ​ឱ្យ​មាន​អាយុ​វែង ។

អតីតកាល​អ្នក​ដែល​អាច​ទទួលទាន​អាហារ​ប្រភេទ​នេះ​មាន​តែ​ពួក​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​បណ្តា​មេទ័ព ដោយ​ពួក​គេ​មាន​ជំនឿ​ថា ជា​អាហារ​ផ្តល់​សិរី​មង្គល ជួយ​ផ្តល់​នូវ​ភាព​មានទ្រព្យ​ស្តុកស្តម្ភ ដែល​និយម​ទទួលទាន​ក្នុង​ឱកាស​ដ៏​សំខាន់ និង​មាន​តម្លៃ​ថ្លៃ ។

-​ត្រី ៖ ការ​ទទួលទាន​ត្រី​ព្រោះ​មាន​ជំនឿ​ថា ត្រី​ជា​និមិត្តរូប​នៃ​លាភ​សំណាង ភាព​ស្រស់​ស្អាត ការ​មាន​ស្តុកស្តម្ភ ដោយ​ជនជាតិ​ចិន មាន​ជំនឿ​ថា​នៅ​ពេល​ទទួលទាន​នឹង​ផ្តល់​សិរី​សួស្តី ព្រោះ​សំដៅលើ​ការ​រស់នៅ​ប្រកបដោយ​សុភមង្គល មាន​មាស ប្រាក់ មាន​សេចក្តីសុខ និង​ជីវិត​ដ៏​យូរលង់ ។

-​បង្កង ៖ តាម​ជំនឿ​របស់​ចិន​បង្កង​សំដៅ​ទៅ​លើ​ជីវិត​ដ៏​រុងរឿង រួម​ទាំង​ជា​តំណាង​នៃ​សេចក្តីសុខ​ក្នុង​គ្រួសារ ។
-​ទា​ប៉េ​កាំ​ង ៖ មាន​អត្ថប្រយោជន៍​ផ្តល់​មង្គល​ក្នុង​នាម​ជា​អ្នក​សែន​ចិន គឺ​មាន​ភាព​បរិសុទ្ធ​ជ្រះថ្លា ។
-​ប្រហិត​ត្រី ៖ ការ​ទទួលទាន​ប្រហិត​ត្រី មាន​ន័យ​ថា​លោក​អ្នកមាន​ស្តុកស្តម្ភ មាន​អ្វី​ប្រើប្រាស់​គ្រប់​បែប​យ៉ាង ជីវិត​ប្រកបដោយ​ភាព​ចម្រើន​រុងរឿង ។
-​តៅហ៊ូ ៖ អាហារ​ប្រភេទ​នេះ សំដៅលើ​ការ​រីក​លូតលាស់ អ្នកមាន​បុណ្យ និង​សេចក្តីសុខ ។
-​សារាយសមុទ្រ ៖ ជា​ប្រភេទ​អាហារ​ប្រកបដោយ​ភាព​ស្រស់ស្រាយ និង​រីករាយ​ក្នុង​ជីវិត មាន​លាភ​សំណាង និង​មានទ្រព្យ​ស្តុកស្តម្ភ​៕