បុរស​ធាត់​បំផុត​ក្នុង​លោក​ស្លាប់ ​ក្រោយ​ផឹក​ភេសជ្ជៈ​ ៦កំប៉ុង​ក្នុង​មួយ​ថ្ងៃ

បុរស​ធាត់​បំផុត​ក្នុង​លោក​ស្លាប់ ​ក្រោយ​ផឹក​ភេសជ្ជៈ​ ៦កំប៉ុង​ក្នុង​មួយ​ថ្ងៃ

​បុរស​ធាត់​​បំផុត​ក្នុង​លោក​​សញ្ជាតិ​ម៉ិកស៊ីកូ ​លោក Andres Moreno ​​​ដែល​មាន​ទម្ងន់ ៤៤៥​គីឡូ​ ​​បាន​ស្លាប់​នៅ​អាយុ ៣៨​ឆ្នាំ​ ​ក្នុង​ទីក្រុង Ciudad Obregon រដ្ឋ Sonora ប្រទេស​ម៉ិកស៊ីកូ បន្ទាប់​ពី​វះកាត់​សម្រក​ទម្ងន់​​បាន​ជិត​ ២ខែ។

 

បុរស​ធាត់​បំផុត​ក្នុង​លោក​ស្លាប់ ​ក្រោយ​ផឹក​ភេសជ្ជៈ​ ៦កំប៉ុង​ក្នុង​មួយ​ថ្ងៃ

 

​នៅ​ថ្ងៃ​មរណភាព គេ​រក​​ឃើញ​ថា​​លោក​បាន​ពិសា​ភេសជ្ជៈ​​​ប៉ូវ​កម្លាំង​ ៦កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា ​នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ Jorge Ojeda។

​​​​​​

លោក​​វេជ្ជបណ្ឌិត​ម្នាក់​ទៀត​ ​ដែល​បាន​វះកាត់​​​សម្រក​ទម្ងន់​ Moreno ​និយាយ​ថា ​បុរស​រូប​នេះ​បាន​សម្រក​ទម្ងន់​នៅ​សល់​​ ៣១៧​​គីឡូ​ ប៉ុណ្ណោះ ​តែ​គាត់​បាន​ពិសា​ភេសជ្ជៈ​​​ប៉ូវ​កម្លាំង​ច្រើន ​ធ្វើ​ឲ្យបែរ​ជា​គាំង​បេះ​​ដូង។ ​​​បន្ថែម​លើ​នេះ ​លោក​​វេជ្ជបណ្ឌិត Ojeda ​​ថា ​មុន​ពិសា​ភេសជ្ជៈ ​លោក​ Moreno ​​មានរឿង​​ឈ្លោះ​​​​​ជា​​​​​មួយ​ប្រពន្ធ​​ ​នាំ​ឲ្យ​កើត​អារម្មណ៍​ស្ត្រេស ​ធ្វើ​ឲ្យ​ជំងឺ​បេះ​ដូង​សម្លាប់លោក​តែ​ម្ដង។

 

​ចំណែក​កីឡា​ករ​បាល់​ទាត់ Cristiano Ronaldo បាន​​លើក​ទឹក​ចិត្ត​គាត់​​ឲ្យ​សម្រក​ទម្ងន់ ដើម្បី​សុខភាព ​តាម​រយៈ​ចុះ​ហត្ថលេខា​លើ​អាវ​ក្រុម Real Mardrid ​​ផ្ញើ​ទៅ​​ Moreno​ ដែរ។ ​​Moreno ​​​​ស្លាប់​ ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Ciudad Obregon ​ភាគ​ខាង​ពាយ័ព្យ​រដ្ឋ Sonora ​កាល​ពី​ថ្ងៃ​បុណ្យ​ណូអែល៕

 

បុរស​ធាត់​បំផុត​ក្នុង​លោក​ស្លាប់ ​ក្រោយ​ផឹក​ភេសជ្ជៈ​ ៦កំប៉ុង​ក្នុង​មួយ​ថ្ងៃ

កាល​ពុំទាន់​វះកាត់

​​

ចុចអាន៖ ​កន្លែង​ជិះ​ស្គី​​​ទឹកកក​ស្អាត​ជាង​គេ​បំផុត​ទាំង១០​លើ​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ News