CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​


CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​

ដើមឈើ​​រមែង​​​​ជ្រុះស្លឹក​​ចាស់ ផ្លាស់​​​នូវ​ស្លឹក​ថ្មី ចំណែក​​ក្រុមហ៊ុន​មួយ ​ក៏​មិន​អាច​ហាម​ឃាត់​បុគ្គលិក​ល្អ ឬ​សំខាន់​​ ​​ឱ្យនៅ​ធ្វើ​ការអស់​​​មួយ​ជីវិត​ដែរ ព្រោះ​ថា​ពួកគេ​នឹង​​ស្វែង​​រក​អ្វី​ថ្មី។ ទោះជា​បែប​នេះ​ក្ដី គេ​​នៅ​តែ​​អាច​រក្សា​បុគ្គលិក​ប្រភេទ​នេះ​ឱ្យ​ព្រម​ធ្វើការ​បាន​យូរ​ដដែល ដោយ​អនុវត្ត​តាម​រយៈ​វិធី​សាស្ត្រ​ផ្សេងៗ​គ្នា ហើយ​ខាង​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ ​របស់​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន ANUSSA ។

 

 

CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​រូបភាព​​ផ្ដល់​ដោយ សេង ពិសិដ្ឋ

 

-ត្រូវ​ឱ្យ​បុគ្គលិក​យល់​ថា ក្រុមហ៊ុន​​នេះ​ដូច​ជា​ផ្ទះ​របស់​គេ ​
-បន្ត​ជំរុញ​សមត្ថភាព​របស់​បុគ្គលិក
-បណ្ដុះបណ្ដាល​​​បុគ្គលិក​នូវ​ ស្មារតី ជំនាញ និង​ការងារ​ផ្សេងៗ​
-អនុញ្ញាត​ឱ្យ​បុគ្គលិក​​បញ្ចេញ​ស្នាដៃ កសាង​សមិទ្ធផល​របស់​ខ្លួន
-ក្រៅ​ពី​ប្រាក់​ខែ ត្រូវ​ចេះ​ផ្ដល់​ជា​​រង្វាន់ ប្រាក់​លើកទឹកចិត្ត និង​ភាគហ៊ុន​ដល់​បុគ្គលិក​ ពេល​ក្រុមហ៊ុន​រីកចម្រើន
-មិន​ត្រូវ​ចាត់​ទុកពួកគេ​​​ត្រឹម​តែ​បុគ្គលិក​ទេ ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន

 

លោក ពិសិដ្ឋ ប្រាប់​ថា បុគ្គលិកល្អជា​បុគ្គល​មាន​សមត្ថភាព មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​​អាច​ដើរ​ទៅ​មុខ​ជាមួយ​ក្រុមហ៊ុន​បាន​​ហើយ​ពួកគេ​រួមចំណែក​​សំខាន់ ក្នុង​ការ​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន។

 

“បុគ្គលិក​សំខាន់ ជា​បុគ្គលិក​ដែល​យើង​ត្រូវ​​​យក​ចិត្ត​ទុកដាក់​ខ្លាំង និង​ចាត់​ទុក​គាត់​ដូច​សមាជិក​គ្រួសារ​អ៊ីចឹង​។ ពួកគាត់​មាន​សិទ្ធិ​ដឹងឮ​ព័ត៌មាន​សំខាន់ៗ​ដូច​យើង​ដែរ”។

 

លោក​ថា៖ ” បុគ្គលិក​ល្អ មិន​មែន​សម្លឹង​ឃើញ​តែ​ប្រាក់​ខែ​ទេ។ គាត់​ជា​បុគ្គលិក​ដែល​ធ្វើ​កន្លែងណា ​រីក​​រីកចម្រើន និង​មាន​កេរ្តិ៍ឈ្មោះ​កន្លែង​​ហ្នឹង។ ពេល​គាត់​ចង់​ចេញ​ណា ក៏​គេ​​ក៏​ទទួល​ស្គាល់​ដែរ។ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ឱ្យ​គាត់​មាន​ចំណុច​នេះ”។

 

លោក សេង ពិសិដ្ឋ ឆ្នាំ​នេះ​មាន​វ័យ​ទើប​តែ ២៥ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន ASNUSSA Event Planner របស់​លោក បាន​បង្កើត​ឡើង​ពាក់​កណ្ដាល ឆ្នាំ​២០១៣៕

 

ថៅកែ​ត្រី សាលម៉ុន ដែល​មាន​ចំណូល​១លាន​កន្លះ​ក្នុង​១ឆ្នាំ​ថា បុគ្គលិក​ល្អ​ជួយ​អាជីវកម្ម​ថ្កើង

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​