Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​


Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​

ក្រុមហ៊ុន​ Apple ត្រូវ​​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​ VirnetX ចំនួន​ ៦២៥​លាន​ដុល្លារ​ដោយ​សារ​តែ​បាន​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ប្រព័ន្ធ​សុវត្ថិភាព​​របស់​ក្រុមហ៊ុន​​​ដើម​បណ្ដឹង​ដោយ​មិន​មាន​ការ​អនុញ្ញាត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​តុលាការ​កាល​ពី​ថ្ងៃ​ពុធ។

 

Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​

 

​​ប្រាក់​សំណង​នេះ​គឺ​ច្រើន​ជាង​អ្វី​ដែល​ក្រុមហ៊ុន​ VirnetX បាន​ទាម​ទារ​ក្នុង​ពាក្យ​បណ្ដឹង​ ដោយ​ទាម​ទារ​ចំនួន​៥៣២​លាន​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​​​ក្រុម​ប្រឹក្សា​តុលាការ​ថា​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple គឺ​ធ្វើ​ឡើង​ដោយ​ចេតនា​ហេតុ​នេះ​ប្រាក់​សំណង​ត្រូវ​​ប្រែ​ប្រួល​ទៅ​តាម​នោះ។

 

ដូច​គ្នា​នេះ​ដែរ​កាល​ពី​ថ្ងៃ​ពុធ​ក្រុមហ៊ុន​ Apple បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ Robert Schroeder ឲ្យ​ប្រកាស​នូវ​សេចក្ដី​សម្រេច​ខាង​លើ​ជា​មោឃៈ​ ដោយ​និយាយ​ថា​មេធាវី​តំណាង​ក្រុមហ៊ុន​ VirnetX បាន​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​តុលាការ​មាន​ការ​យល់​ខុស​​​ អំឡុង​ពេល​បិទ​ការ​ពិភាក្សា​លើក​ចុង​ក្រោយ។

 

ដោយ​ឡែក​​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ច្បាស់​ថា​លោក​ Robert នឹង​ដោះស្រាយ​លើ​ការ​ស្នើ​សុំ​នេះ​នៅ​ពេល​ណា​នោះ​ឡើយ៕​​​​​​​​​​​​​
​​​​​​

ចុច​អាន៖ Apple ​ប្រមូល​​យក​វិញ​ក្បាល​​ឆ្នាំង​សាក​​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNBC​​