ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

Doliprane TVC

​ភ្នំពេញ : ដើម​អំពៅ​ត្រូវបាន​ជនជាតិ​ចិន​ពិសេស​ជនជាតិខ្មែរ​ខ្សែស្រឡាយ​ចិន​នៅ​កម្ពុជា​តែងមាន​ជំនឿ​នាំ យកមក​ដាក់​ក្នុងផ្ទះ​សម្បែង​ដើម្បី​ជោគ​សិរី​សួរ​ស្តី​ដល់​ក្រុមគ្រួសារ និង ផ្ទះសម្បែង​របស់​ពួកគេ ។ នៅ​ឆ្នាំនេះ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ដែលជា​ឆ្នាំវក​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី​ទី ៨-៩-១០ កុម្ភៈ​ខាងមុខ ។ ទន្ទឹមនឹង​ការឈាន​ចូលមក​ដល់​នៃ​ចូលឆ្នាំថ្មី​ដែលជា បុណ្យ​នៃ​ប្រពៃណី​ចិន​នេះ​គេ​ឃើញថា​ជនជាតិខ្មែរ​ខ្សែ ស្រ​ឡាយ​ចិន​ក៏​តែង​ត្រៀម​របស់របរ​ក៏​ដូច​តុបតែង​ផ្ទះ​សម្រាប់​ទទួល​ឆ្នាំ​ថ្មី ដែល​នាំមក​សិរី​សួរ​ស្តី​ដល់​ក្រុមគ្រួសារ​របស់គេ ។

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

ក្រៅពីនេះ​គេ​ក៏បាន​ត្រៀម​របស់​នានា​ពិសេស​ក្រដាស​បិទ​ជូនពរ​ក៏ត្រូវ​បាន​គេ គេ​និយម​ទិញ​តាំង​លម្អរ​ក្នុង​កន្លែង​ក្រុមហ៊ុន​ក៏ដូចជា​ទិញ​មក​បិទ​ក្នុងផ្ទះ​សម្បែង ដើម្បី​នាំមក​នូវ​ជោគ​សិរី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ដូចគ្នា ។ ក្នុងចំណោម​នេះ​ដើម​អំពៅ​ក៏ត្រូវ​បាន​ជនជាតិ​ចិន​ខ្លះ​គេ​ត្រៀម​ចិត្តជា​ស្រេច​ក្នុងការ​នាំយកមក​ដាក់​ក្នុងផ្ទះ​ដើម្បី​សិរី​សួរ​ស្តី​របស់​ពួកគេ ។ ទាក់ទិន​នឹង​ជំនឿ​ដើម​អំពៅ​នេះដែរ​បើតាម​ព្រេង​និទាន​ក៏ដូចជា​ជំនឿ​បុរាណ​របស់​ជនជាតិ​បានឱ្យដឹងថា កាលពី​ដើមឡើយ​មានគ្រួសារ​មួយ បាន​ប្រារព្ធ​ពិធីសែនព្រេន​បុណ្យចូលឆ្នាំថ្មី នៅ​រោង​អ្នកតា​មួយកន្លែង ។

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

លុះ​ចប់​ពិធី ២ នាក់​ប្តី​ប្រពន្ធ​នោះ ក៏​វិល​ត្រ​ទ្ប​ប់​ទៅផ្ទះ​វិញ ដោយ​កាន់​ដើម​អំពៅ​មួយ​ដើម សម្រាប់​ទុក​ផ្ញើ កូនៗ​ដែល​ចាំផ្ទះ ។ ពេល​ទៅជិត​ដល់ផ្ទះ បានឃើញ​ផ្ទះ​របស់ខ្លួន​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង ។ នាពេល​នេះដែរ​បុរស​ជា​ប្តី​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ព្រោះ​គាត់​ពុំមាន​អ្វី​សម្រាប់​យកទៅ​ពន្លត់ភ្លើង​ទេ​ខណៈនោះ​គាត់​ក៏​លើកយក​ដើម​អំពៅ​ដែល​គាត់​នាំយក​ពី​រោង​អ្នកតា​ទៅជា​មួយ​នោះ គ្រវី​ទ្បើង​បំណង​វាយ​ពន្លត់ភ្លើង ។ ​ព្រោះតែ​អំណាច​ឥទ្ធិពល​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ ក៏​ថមថយ​ឥទ្ធិពល​រហូត​រលត់​អស់ទាំង​បុរស​
​នោះ​ពុំទាន់​បាន​វាយ​ពន្លត់​ផង ។

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

ព្រោះតែ​បារមី​ដើម​អំពៅ​នេះហើយ​ចាប់ តាំងពី​ពេលនោះ​មក ជនជាតិ​ចិន​ក៏​មានជំនឿថា ដើម​អំពៅ​ដែល​នាំយក​ពី​រោង​អ្នកតា​អាច​នាំមក​នូវ​សំណាងល្អ និង សុខ​សប្បាយ​ដល់​គ្រួ​
​សារ​របស់​ពួកគេ​ន​រៀង​រហូតមក​ដល់ពេល​បច្ចុប្បន្ន ។​ ​ក្រៅពី​ដើម​អំពៅ​ចេញ​កាលពី​សម័យ​នោះគេ​ក៏​តែង​យក​ធូប​ពី​រោង​អ្នកតា​សម្រាប់​យកមក​ផ្ទះ​ដើម្បី​ជា​​របស់​នាំ​ជោគ​សំណាង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ដូចគ្នា ។ តាម​ក្បួនតម្រា​ចិន​បាន​បញ្ជាក់ថា​ការនាំយក​ធូប​ដែល​ដុត​ដើម្បី​គោរព​ដល់​អ្នកតា​ក្នុង​រយៈពេល ១៥ ថ្ងៃ​ដំបូង​នៃ​ខែ​មា​យ គឺជា​វេលា​ដ៏​ពិសេស​បំផុត ព្រោះ​អ្នកតា​ទាំងឡាយ​កំពុង​ស្ថិតនៅ​ឋានសួគ៌​ដើម្បី​នាំមក​នូវ​សេចក្តីសុខ​ត្រ​ទ្ប​ប់​មកឱ្យ​សត្វលោក​យើង​វិញ ។

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

ព្រោះតែ​ជំនឿ​បែបនេះហើយ​ទើប​ជនជាតិ​ចិន​មាន​ជំនឿ ថា​ការនាំយក​អំពៅ​និង​ធូប​ពី​រោង​អ្នកតា​ទើប​នាំមក​នូវ​ជោគ​សំណាង​សិរី​សួរ​ស្តី​ដល់​ក្រុមគ្រួសារ​របស់គេ​ក្នុង​ឆ្នាំ​ថ្មី ។ សម្រាប់​នៅ​ប្រទេស​កម្ពុជា​ដែរ ពលរដ្ឋ​ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន​តែង​នាំគ្នា ទិញ​អំពៅ​ពិសេស​នៅ​ក្រុង​តាខ្មៅ​ដែលមាន​រោង​អ្នកតា​ធំជាងគេ​នោះ​នាំគ្នា​ទៅ​ទៅ​ទិញ​អំពៅ និង យក​ធូប​ទាន​មកកាន់​ផ្ទះសម្បែង​ដើម្បី​សុំ​សេចក្តី​ចម្រុងចម្រើន​ដល់​ក្រុមគ្រួសារ​របស់គេ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ ៕​ដេប៉ូ​

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

ប្រវត្តិ​ជំនឿ​ «ដើម​អំពៅ» ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​