ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គោ​អ្នកស្រុក​

​កណ្តាល: ជនសង្ស័យ​ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន ខណៈពេល​ជននេះ បាន​លួច​គោ​អ្នកស្រុក ហើយ​បណ្តើរ​តាមផ្លូវ ។ ករណី​ជនសង្ស័យ​លួច​គោ អ្នកស្រុក​នេះ កើតឡើង កាលពី​វេលា​ម៉ោង ជាង ១១ ព្រឹក ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្រោយ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ទ្បា​ង ធីតា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​កុង ឃុំ​កំពង់​កុង ស្រុក​កោះធំ  ។ ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​គោ ឈ្មោះ សែម ធូ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ប៉ូលិស បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ ខាងលើ​វេលា​ម៉ោង ប្រហែល ៧ ព្រឹក ម្ចាស់​គោ បាន​ដឹក​យកទៅ​ចងអោយ​ស៊ី​ស្មៅ នៅ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ត្របែក​ពក ។ លុះដល់​ម៉ោង​ប្រហែល ១១ ថ្ងៃត្រង់ ក៍​ទៅរក​ដឹកគោ យកមក​អោយ​ទឹក​ផឹក ស្រាប់តែ​បាត់គោ​តែម្តង ហើយ​គាត់​ក៍បាន មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍ អោយជួយ​ស្រាវជ្រាវ​រក​។ លុះដល់​ម៉ោង ប្រហែល ៩ យប់ ទើប​រកឃើញ​តែម្តង ដោយ​គោ​នោះ ត្រូវបាន​ជនល្មើស កំពុង​បណ្តើរ ។

​បច្ចុប្បន្ន ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កោះធំ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ តាម​នីតិវិធី ៕V/S

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គោ​អ្នកស្រុក​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គោ​អ្នកស្រុក​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គោ​អ្នកស្រុក​