​អាពាហ៍ពិពាហ៍ កាបូន​ទាប​

ភ្នំពេញ: បច្ចុប្បន្ននេះ ប្តី​ប្រពន្ធ​ថ្មី មួយគូ បានធ្វើ​ឡើង “​អាពាហ៍ពិពាហ៍​ម៉ូតូ​អគ្គិសនី​” មួយ នៅ​ទីក្រុង​គុន​មី​ញ ។ ម៉ូតូ​អគ្គិសនី​ចំនួន​១០០​គ្រឿង បានរៀបចំ​ជា​ជួរ យ៉ាង​វែង​មួយ ហើយ​ប្តី​បាន​ដឹក​ប្រពន្ធ​ថ្មី បើកបរ​ឆ្ពោះទៅ​អនាគត ដ៏​មាន​សុភមង្គល​។​

​ប្តី​នោះ ឈ្មោះ យា ស៊ាន​ជី​ង មនុស្ស​ទីក្រុង​វឹ​ន​ចូ​វ គឺជា​អ្នកលក់​ម៉ូតូ​អគ្គិសនី​ម្នាក់​។ ចំណែក​ប្រពន្ធ​នោះ ឈ្មោះ លីវ លីង​លីន គឺជា​មនុស្ស​ទីក្រុង​គុន​មី​ញ​ម្នាក់​។ ដោយបាន​ទិញ​ម៉ូតូ​អគ្គិសនី​ពី លោក យា ស៊ាន​ជី​ង នាង​លីវ លីង​លីន បាន​ក្លាយជា​អតិថិជន​ម្នាក់ របស់លោក យា ស៊ាន​ជី​ង ហើយ​នៅ​ទីបំផុត គេ​បាន​ក្លាយជា​សង្សារ​មួយគូ​។ គេ​ធ្វើឡើង “​អាពាហ៍ពិពាហ៍​កាបូន​ទាប​” លើក​នេះ ក្រៅពី​ដើម្បី​រំលឹក​សេចក្ដី​ស្រឡាញ់គ្នា ដោយ​មកពី​ការទិញ​ម៉ូតូ​អគ្គិសនី ក៏​សង្ឃឹមថា នឹង​ឃោសនា និង​អំពាវនាវ​ការការពារ “​មេឃ​ខៀវ​នៃ​ទីក្រុង​គុន​មី​ញ​”៕V/S

​អាពាហ៍ពិពាហ៍ កាបូន​ទាប​