​អភិបាល​ខេត្តតាកែវ ជូន​ដំណើរ​កងទ័ព ដែល​ត្រូវ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន កម្ពុជា ថៃ​

តាកែវ: អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ បាន​អញ្ជើញ​ចូលរួម ជូន​ដំណើរ​កងទ័ព តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ ចំនួន​៣០​នាក់ ដែល​ត្រូវ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន កម្ពុជា ថៃ ដែល​ស្ថិតនៅ​ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។

​នាឱកាស​នោះ លោក ឡាយ វណ្ណៈ បាន​សំដែង​នូ​ង​ការ​កោត​ស​សើរ ដល់​វិ​រៈ​ភាព​របស់​បងប្អូន​កង​ទ័ព​ទាំងអស់ ដែលមាន​ទឹកចិត្ត ក្លាហាន​មោះមុត ក្នុងការ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន របស់​ប្រទេស​កម្ពុជា​យើង​។ លោក​ចាត់ទុកថា នេះ​គឺជា​កិត្តិយស​របស់​ខេត្តតាកែវ ជាពិសេស​ចំពោះ​ប្រជាជន ខេត្តតាកែវ​ទាំងមូល ដែលមាន​វិ​រៈ​ជន ជា​កងទ័ព​ក្លាហាន​បែបនេះ​។

​លោក​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តទៀតថា បើទោះបីជា ប្រទេស​យើង មាន​សន្តិភាព​យ៉ាងណាក៏ដោយ តែ​យើង​ជា​កងទ័ព ក៏បាន​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ធ្វើសង្គ្រាម​ការ​ពារ​ប្រទេសជាតិ បើ​មាន​ករណី​ឈ្លានពាន បូរណភាព​ទឹកដី​ណាមួយ ពី​ប្រទេសជិតខាង​។

​លោ​កបាន​រំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​តែងតែមាន​ប្រសាសន៍​ជារឿយៗ​ថា ប្រទេស​យើង ប្រកាន់យក​នូវ​សន្តិភាព​និយម យើង​មិន​ចង់​ធ្វើសង្គ្រាម មិន​ចង់អោយមាន ការបង្ហូ​ឈាម ក៏ប៉ុន្តែ​កងទ័ព​យើង មិនត្រូវ​ភ្លេចខ្លួន ក្នុងការ​ត្រៀមខ្លួន គ្រប់ពេលវេលា ក្នុងការ​ការពារ​បូរណភាព​ទឹកដី​នោះទេ​។ បើទោះបីជា ប្រទេស​យើង​ក្រ ប្រទេស​យើង​តូច តែ​វិ​រៈ​ភាពក្លាហាន របស់​បងប្អូន​កងទ័ព​យើង នៅតែ​អង់អាច​ក្លាហាន​ជានិច្ច​។

​នៅក្នុង​ឱកាស​ជូន​ដំណើរ​កងទ័ព​នោះ​ផងដែរ លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ក៏បាន​ឧបត្ថម​ថវិកា ដល់​បងប្អូន​កងទ័ព ក្នុង​ម្នាក់ៗ ចំនួន ៧ ម៉ឺន​រៀល និង​ឧបត្ថម្ភ ៥០០ ដុល្លារ​ទៀត ទុក​សម្រាប់​បងប្អូន​ក​ង​ទ័ព នៅពេល​មាន​បញ្ហា​អ្វីមួយ​។ ដោយឡែក ក្រៅពី​ថវិកា លោក​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ជា​ត្រីខកំប៉ុង មី​យើង ទឹកត្រី និង​ទឹកស៊ីអ៊ីវ មួយចំនួន​ផងដែរ​៕V/S

​អភិបាល​ខេត្តតាកែវ ជូន​ដំណើរ​កងទ័ព ដែល​ត្រូវ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន កម្ពុជា ថៃ​

​អភិបាល​ខេត្តតាកែវ ជូន​ដំណើរ​កងទ័ព ដែល​ត្រូវ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន កម្ពុជា ថៃ​

​អភិបាល​ខេត្តតាកែវ ជូន​ដំណើរ​កងទ័ព ដែល​ត្រូវ​ចេញទៅ​ឈរជើង ការពារ​ព្រំដែន កម្ពុជា ថៃ​