មហាសន្និបាតលើកំណែទម្រង់ ក្រុមប្រឹក្សាសន្ដិសុខ ចាប់ផ្ដើម បន្ទាប់ជប៉ុនសុំចូល ជាសមាជិកអចិន្រ្តៃយ៍

យូអិន៖ មហាសន្និបាត នៃអង្គការសហប្រជាជាតិ បានចាប់ផ្ដើមជាលើកដំបូង នៃសម័យប្រជុំពេញអង្គ ដើម្បីដោះ ស្រាយ លើយោបល់នានា ចំពោះកំណែទម្រង់ របស់ក្រុមប្រឹក្សាសន្ដិសុខ បន្ទាប់បញ្ហាដែលប្រទេស ជប៉ុនស្នើសុំចូល រួមជាសមាជិកអចិន្រ្តៃយ៍ របស់ក្រុងប្រឹក្សាសន្ដិសុខនោះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដី ឯកអគ្គរាជទូត ជប៉ុនលោក ម៉ូតូហ៊ីឌេ យូស៊ីកាវ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ បន្ដទៀតថា “ទាំងនេះ គឺជាបរិយាកាសចែករំលែក នៃគោលដៅរួម” ហើយគោលដៅដែលលោកលើកឡើង នោះគឺ សំដៅទៅលើកិច្ចចរចាស្ដីពីអត្ថបទ នៃគំនិតចងក្រងនាពេលកន្លងរហូតមកដល់ពេលនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ ប្រធានបទដំបូងនឹងលើកឡើង ពីបញ្ហានៃទំនាក់ទំនង រវាងមហាសន្និបាតក្រុមប្រឹក្សាសន្ដិសុខ និងមហាសន្និបាតក្រុងហ្ស៊ឺណែវ។ គួរបញ្ជាក់ថា ប្រទេសជប៉ុន ដែលបានក្លាយជាសមាជិកមិន អចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្ដិសុខ កាលពីខែមករា ហើយាង្ឃឹមថា នឹងប្រើប្រាស់កិច្ចចរចាអន្ដរជាតិទាំង៥ ក្នុងនោះរួមមានជប៉ុន អាល្លឺម៉ង់ ប្រស៊ីល និងឥណ្ឌា ជា G-4 ដើម្បីស្នើឲ្យក្រុមប្រឹក្សាធ្វើកំណែទម្រង់សមាជិកទាំង ១៥ ដោយពង្រីកកៅអីសមាជិកអចិន្រ្តៃយ៍ចំនួន ៦បន្ថែមទៀត៕

មហាសន្និបាតលើកំណែទម្រង់ ក្រុមប្រឹក្សាសន្ដិសុខ ចាប់ផ្ដើម បន្ទាប់ជប៉ុនសុំចូល ជាសមាជិកអចិន្រ្តៃយ៍