ស្ត្រីមានផ្ទៃពោះ អ្នកស្គមខ្លាំង….មិនគួរ ទទួលទានខ្ញីឡើយ អាចធ្វើឲ្យខូចសុខភាព និងរលូតកូន

សុខភាព៖ ស្ត្រីមានផ្ទៃពោះ អ្នកដែលស្គមខ្លាំង អ្នកដែលមានបញ្ហា ឈាមខុសពីធម្មតា អ្នកដែលទទួលទានថ្នាំ ត្រូវបានអ្នកជំនាញផ្នែកសុខភាព ហាមផ្តាច់មិនឲ្យបរិភោគខ្ញីឡើយ ដែលអាចធ្វើឲ្យប៉ះ ពាល់ដល់សុខភាព និងទារកក្នុងផ្ទៃ នេះបើយោងតាមគេហទំព័រ boldsky ។

១.អ្នកដែលទទួលទានថ្នាំ
អ្នកដែលទទួលបានថ្នាំ មិនគួរទទួលទានខ្ញីឡើយ ព្រោះថាវាអាចជួយ បង្កើនប្រិសទ្ធភាពថ្នាំ និង បន្ថយផងដែរ។

២.ស្ត្រីមានផ្ទៃពោះ
សមាសធាតុពីធម្មជាតិ របស់ខ្ញីអាចបណ្តាលឲ្យ សាច់ដុំកន្ត្រាក់មុនខែ អាចធ្វើឲ្យរលូតកូន ឬកើតកូនមិនគ្រប់ខែ។

៣.អ្នកដែលស្គមខ្លាំង
ដោយសារតែខ្ញីជា ឱសថសម្រក់ទម្ងន់ យ៉ាងឆាប់រហ័សនោះ សម្រាប់អ្នកដែលមានស្គមខ្លាំង ពុំគួរបរិភោគឡើយ ដែលអាចបណ្តាលឲ្យអ្នក ស្គមជាងមុនទៅទៀត។

៤.អ្នកដែលមានបញ្ហា ឈាមខុសពីធម្មតា
ខ្ញីជួយបង្កើនចរាចរណ៍ឈាម ធ្វើឲ្យលំហូរឈាមទៅកាន់ សរីរាង្គទាំងឡាយ។ នេះជាអត្ថប្រយោជន៍ ដ៏អស្ចារ្យរបស់ខ្ញី។ តែទោះបីជាយ៉ាងណា អ្នកដែលមានឈាមរាក់ ឬឈាមកក ឬអ្នកដែលហូរឈាមមិនឈប់ គួរតែចៀសវាងការទទួលទានខ្ញី៕

ស្ត្រីមានផ្ទៃពោះ អ្នកស្គមខ្លាំង....មិនគួរ ទទួលទានខ្ញីឡើយ អាចធ្វើឲ្យខូចសុខភាព និងរលូតកូន