ក្រុមតារាវិទូអូស្រ្តាលី រកឃើញភពអាច រស់នៅបានស្ថិត នៅមិនឆ្ងាយពីកា ឡាក់ស៊ី

ស៊ីដនីៈ  ក្រុមតារាវិទូជនជាតិអូស្រ្តាលី បានរកឃើញភពអាចរស់នៅបាននៅក្រៅប្រព័ន្ធព្រះអាទិត្យដែលមានទំហំតូចជាងភពផែនដី៤ដង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី 0៣ ខែកុម្ភៈ ឆ្នាំ ២០១៦។

ជាមួយគ្នានេះដែរ ភពដ៏តូច និង ប្រព័ន្ទភពតូចៗដទៃទៀត ត្រូវបានក្រុមតារាវិទូដឹងថា ពួកវាស្ថិតនៅក្នុងកាឡាក់ស៊ីរបស់យើង។ ដោយឡែក ក្រុមតារាវិទូ នៃមហាវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី បានបង្ហាញថា ពួកគេបានរកឃើញភពចំនួន ៣ ស្ថិតនៅជុំវិញក្រុមផ្កាយពណ៌ក្រហមដែលមានរយៈចំងាយ ១៤ឆ្នាំពន្លឺពីក្រុមកាឡាក់ស៊ីរបស់ផែនលោក វេជ្ជបណ្ឌិត Duncan Wrightបាននិយាយថា៖  "នេះគឺជាការរកឃើញដ៏អស្ចារ្យមួយ ដែលពូកយើងអាចរកឃើញភពមួយក្រុមដែលស្ថិតនៅមិនឆ្ងាយពីយើង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំនោមភពទាំង៣នេះ មានភពមួយ ត្រូវបានគេរំពឹងទុកថា នឹងអាចរស់នៅបានថែមទៀត។"

ជាក់ស្តែង ភពដ៏តូចនេះ មានម៉ាសតូចជាងទំហំរបស់ផែនដី ចាប់ពី ៤,៣ ដង ទៅ ៥,២ ដង។ ទោះបីជាយ៉ាងណាក្តី ក្រុមតារាវិទូ នៅតែត្រូវការសិក្សាបន្ថែមដើម្បីឲ្យយល់កាន់តែច្បាស់នៃភពដែលអាចរស់នៅបានបន្ទាប់ពីភពផែនដីយើងនេះ ដោយការប្រើប្រាស់មន្ទីរពិសោធន៍ភាគខាងត្បូងទំហំ ៣,៦ ម៉ែត្រស្ថិតនៅលើវាលខ្សាច់នៃប្រទេសឈីលី។